បុរសម្នាក់ខំធាក់កង់បែកញើសសស្រាក់ចម្ងាយ ៥០០គីឡូម៉ែត្រ ពេលដឹងមូលហេតុស្ទើរទប់ភ្នែកមិនជាប់ (វីដេអូ)

ថៃ៖ បុរសម្នាក់បានធ្វើឱ្យមនុស្សជាច្រើន អាណិតស្ទើរស្រក់ទឹកភ្នែក ខណៈដែលបានសំឡឹងឃើញគាត់ព្យាយាមធាក់កង់លើផ្លូវជាមួយថ្ងៃក្ដៅខ្លាំង បែកញើសសស្រាក់ ព្រោះតែចង់ជួបមុខឪពុកម្ដាយដែលនៅឆ្ងាយ ។


បុរសខាងលើត្រូវបានគេប្រទះឃើញជិះកង់នៅលើផ្លូវជាតិលេខ ៣០៤ កាបិនបុរី-ប៉ាតថុងឆៃ ។ បុរសខាងលើបានរៀបរាប់ឱ្យដឹងងថា ខ្លួនមានឈ្មោះ កែន ហន់សាន់ ងាយុ ៣៩ឆ្នាំ ធ្វើដំណើរទៅកាន់ខេត្តឆៃយ៉ាភូមិ ដើម្បីលេងឪពុកម្ដាយ ព្រោះតែនឹកពួកគាត់ខ្លាំងពេក ខណៈដែលខ្លួនចេញទៅធ្វើការសំណង់នៅខេត្តឈុនបុរី រយៈពេល ២ឆ្នាំមកហើយ ។

បុរសខាងលើបានឱ្យដឹងបន្តថា នៅក្នុងខ្លួនពុំមានលុយឡើយ ពេលហត់កន្លែងណាសម្រាកនៅកន្លែងហ្នឹង យប់ត្រង់ណាសម្រាកត្រង់ហ្នឹង ពេលឃ្លានសុំបាយគេហូប ហើយពេលស្រេកទឹកសុំទឹកវត្តហូប ដែលការធ្វើដំណើរដោយកង់នេះមានរយៈចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រឯណោះ ពីកន្លែងធ្វើការ ទៅផ្ទះឪពុកម្ដាយ ។

បុរសរូបនោះនិយាយទៀតថា មុនធ្វើដំណើរមកនេះ មិត្តស្រីរបស់គាត់បានប្រាប់ថា ចាំរកលុយបាន ៣០ ទៅ ៦០ដុល្លារសិន ចាំទៅលេងឪពុកម្ដាយ ព្រមទាំងធ្វើសោហ៊ុយជិះរថយន្ត ប៉ុន្តែខ្លួនពុំអាចរង់ចាំបានឡើយព្រោះតែនឹងពួកគាត់ខ្លាំងពេក ហើយណាមួយគិតថា គ្មានលុយក៏អាចទៅលេងឪពុកម្ដាយបានដែរ ។
បុរសដដែលបន្តថា ជីវភាពគ្រួសារគាត់ក្រីក្រខ្លាំងណាស់ ពេលទៅដល់ស្រុក គាត់នឹងរកការងារថ្មីមួយទៀត ដើម្បីសន្សំលុយត្រឡប់ទៅរកមិត្តស្រីវិញ ៕


ប្រភព៖ kapook

Leave a Reply

Your email address will not be published. Required fields are marked *