តេជគុណ ឡុង ចន្ថា ប្រកាសមិនសឹកវិញ នៅថ្ងៃនេះទេ ដោយសារតែមូលហេតុមួយសំខាន់…
តេជគុណ ឡុង ចន្ថា ធ្លាប់បានប្រកាសកាលពីកន្លងទៅ ថានៅថ្ងៃទី១៤ ខែឧសភា នេះនឹងលាចាកសិក្ខាបទ(សឹក)ដោយខ្លួនឯង ក្រោយពីលេចបែកធ្លាយវីដេដូឆាតជាមួយនារីម្នាក់ ហើយតេជគុណឡុង ចន្ថា ក៏បានលើកឡើងថាការសឹកនេះ គឺសឹកដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ តែដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
ដោយឡែកនៅថ្ងៃទី១៤ ខែឧសភា កាលកំណត់មកដល់ តេជគុណ ឡុង ចន្ថា បានបង្ហោះលិខិតមួយមានទាំងស្នាមមេដៃផង លើបណ្តាញសង្គមហ្វេសបុកនេះបន្តិចយ៉ាងដូ្នច្នេះថា ៖ សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដោយក្តីគោរពខ្ពង់ខ្ពស់ និងសូមចំរើនពរញាតិញោមពុទ្ធបរិស័ទជាទីស្រលាញ់ ដោយនិស្ស័យព្រះផ្នួស របស់ខ្ញុំព្រះករុណា អាត្មាភាពមិនទាន់អស់និស្ស័យ នៅឡើយនោះ ទូលព្រះបង្គំ ទទួលកំហុស និងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យអោយបានប្រសើរឡើងវិញ ។
អាស្រ័យដូចបានទូលថ្វាយ និងចំរើនខាងលើនេះ សូមសម្តេច និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែឧសភាផងដែរ សម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុសង្ឃ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ចូលទៅដោះស្រាយក្នុងរឿងអាស្រូវដែលផ្ទុះឡើងនេះ ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការសុខចិត្តលាចាកសិក្ខាបទ(សឹក) ដោយខ្លួនឯង ។
ប្រភព៖ thmeyload