ទីបំផុតអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ព្រមទទួលស្គាល់កំហុសហើយ ចំពោះសម្ភារដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នឹងទទួលខុសត្រូវសងទៅកាន់ម្ចាស់រថយន្តវិញ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹក​ម្សិលមិញនេះ ថ្ងៃទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ មានម្ចាស់គណនី​ ហ្វេសប៊ុក​មួយឈ្មោះ​ Hok Tanghong បានអះអាងថា រថយន្ដ​របស់​ខ្លួនដែល​រក្សាទុក​នៅក្នុង​បរិវេណ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ អង្គស្នួល​ មានគ្រឿងពេ​ញ​ ដល់​ពេល​មកដកឡានវិញស៉ីគ្រឿងអស់​ សុំខ្លាចហេីយលោកប៉ូលីសអេីយធ្លាប់តែលឺគេថា​ឥលូវ​ជួបផ្ទាល់ខ្លួនឯងបានដឹង​។

ក្នុងខ្លឹមសារម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖”នេះហើយឡានខ្ញុំ ដែលបាន
រក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញសុីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសសេអើយ ធ្លាប់តែលឺគេថាឥលូវជួបផ្ទាល់ខ្លួនឯងបានដឹង”។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ នាខណៈពេលមុននេះបន្ដិច ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានប្រាប់ឱ្យដឹងថា៖”សូមសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធជាមួយករណីរថយន្ត បាឡែន (ពណ៌ស) ដែលជួបគ្រោះថ្នាក់
ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។

បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែកសំភារៈមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលនឹងដោះស្រាយជាមួយម្ចាស់រថយន្ត។ សូមអរគុណ”។


ប្រភព khmerosja

Leave a Reply

Your email address will not be published. Required fields are marked *