ឃើញមិត្តភក្ដិលង់ទឹកមិនជួយ បែរជាឈរមើល និងថតវីដេអូធ្វើព្រងើយ រហូតទាល់តែគ្នាដាច់ខ្យល់ស្លាប់

ឥណ្ឌា៖ កាលពីកន្លងទៅនេះ យុវជនម្នាក់លង់ទឹកស្លាប់ ខណៈពេលមិត្តភក្ដិរបស់គេឈរមើល និងថតវីដេអូ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា។

ប្រភពបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះថា Jaffer Ayub អាយុ១៩ឆ្នាំ ហើយក្នុងថ្ងៃកើតហេតុ គេបានទៅហែលទឹកលេងជាមួយមិត្តភក្ដិពីរនាក់ទៀត។ Ayub បានលោតចូលទៅក្នុងទន្លេដោយមានទំនុកចិត្ត និងហែលចេញពីច្រាំងចម្ងាយពី២ម៉ែត្រ ទៅ៣ម៉ែត្រ។ បន្ទាប់មក Ayub ក៏បានហែលត្រលប់មកច្រាំងវិញ ដោយសភាពអស់កម្លាំងយ៉ាងល្ហិតល្ហៃ។ ភ្លាមៗនោះ Ayub បានលើកដៃ ព្យាយាមសុំជំនួយពីមិត្តភក្ដិដែលនៅមាត់ច្រាំង ប៉ុន្ដែមិត្តភក្ដិទាំងពីរបែរជាឈរមើល និងថតវីដេអូទៅវិញ។ មិនយូរប៉ុន្មាន Ayub លែងកម្រើកខ្លួន និងលិចក្បាលបាត់ពីផ្ទៃទឹកខាងលើ។ ឃើញដូច្នេះ មិត្តភក្ដិទាំងពីរស្លន់ស្លោរ នាំគ្នាទាញ Ayub ឡើងមកលើគោកវិញ ប៉ុន្ដែវាយឺតពេលបាត់ទៅហើយ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសបានចុះចូលទៅក្នុងបញ្ចី និងកំពុងធ្វើការស៊ើបអង្កេតបន្ដ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *