​ភ្ញាក់ផ្អើលខ្លាំង ក្រុមបុរាណវិទូ​រកឃើញមឈូសបុរាណចំនួន ៣០ ពេលបើកមើលឃើញសុតតែ… (មានវីដេអូ)

អេហ្ស៊ីប៖ ​បុរាណវិទូអេហ្ស៊ីបមួយក្រុមបានបង្ហាញពីមឈូសមានទាំងចម្លាក់បុរាណរបស់អេហ្ស៊ីប ដែលបានលាក់ទុកសាកសពម៉ាំមីដែលមានអាយុកាលជាង ៣០០០ឆ្នាំមុន។

មឈូសចំនួន៣០ត្រូវបានគេរកឃើញនៅ​ក្នុងទីក្រុងបុរាណ​របស់អេហ្ស៊ីបនៅច្រាំងខាងកើតនៃទន្លេនីល។ យោងតាមអាជ្ញាធរអេហ្ស៊ីបបានឲ្យដឹងថា ការរកឃើញមឈូស​ដ៏ច្រើននេះ​​គឺជាការរកឃើញដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយវា​ក៏ជាការរកឃើញវត្ថុបុរាណដែលដឹកនាំដោយបុរាណវិទូអេហ្ស៊ីបដំបូងបង្អស់ដែរ។

​បុរាណវិ​ទូបានបើកមឈូសមួយដែលមានផ្ទុកសាកសពបុរសម្នាក់ កាលពីថ្ងៃសៅរ៍ទី១៩ខែតុលា។ ចូលរួមក្នុងពិធីបង្ហាញនេះ​លោក Zahi Hawass សាស្រ្តាចារ្យបុរាណវិទូអេហ្ស៊ីបនិងជាអតីតរដ្ឋមន្រ្តីក្រសួងកិច្ចការបូរាណវិទ្យា​បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកជឿជាក់ថានេះ “គឺជាការរកឃើញដ៏អស្ចារ្យបំផុត”។​

យោងតាមអ្នកបុរាណវិ​ទូរូបនេះបានបញ្ជាក់ថា មឈូស១២ក្នុងចំណោម៣០ត្រូវបានរកឃើញនៅ​លើគេបង្អស់​នៃមឈូស១៨ផ្សេងទៀត ហើយ​សាកសពម៉ាំមីនៅខាងក្នុងមឈូសទាំងនោះបានបង្ហាញឲ្យឃើញសាកសពបុរស២៣នាក់ ស្ត្រី៥នាក់និងកុមារ២នាក់។

លោក Hawass បានប្រាប់​សារព័ត៌មាន CNN ថា៖ «​មឈូសបុរាណដែលបានលាក់ទុកនេះ​អាចបញ្ជាក់បានថា មានវត្តមានជនជាតិអេហ្ស៊ីបបុរាណរស់នៅយ៉ាងពិតប្រាកដ។ ហើយលោកបានសង្កត់ធ្ងន់ទៀតថា រូបចម្លាក់ឈើទាំងនេះត្រូវបានថែរក្សាយ៉ាងល្អតាំងពីរាប់រយសហស្សវត្សរ៍មកហើយ ដែលវាអាចបង្ហាញឱ្យឃើញអំពីទំនៀមទម្លាប់និងវប្បធម៌ជាច្រើន​នាសម័យបុរាណរបស់ប្រទេសអេហ្ស៊ីប។

លោក Hawass បានអត្ថាធិប្បាយអំពីសិល្បៈហត្ថកម្មនិងគុណភាពនៃពណ៌ដែលត្រូវបានប្រើនៅលើមឈូសនិងឈុតឆាកដែលបង្ហាញពីសកម្មភាពនាសម័យបុរាណក្នុងការ​បួងសួងដល់អាទិទេព ក៏ដូចជាឯកសារយោងទៅតាមសៀវភៅអេហ្ស៊ីប “សៀវភៅនៃសេចក្តីមរណ”​​ ដែលជាអត្ថបទណែនាំសម្រាប់ការរៀបចំធ្វើពិធីបុណ្យសពនៅអេហ្ស៊ីបបុរាណ។

យោងតាមគេហទំព័រសារព័ត៌មាន BBC បានឲ្យដឹងថា មឈូសចំនួន៣០នឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរ Grand Egypt ថ្មីដែលកំពុងសាងសង់នៅឡើយនៅក្នុងទីក្រុង ហ្គីហ្សា។



ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *