គួរឲ្យខ្លាច! បុរសម្នាក់ចេះតែរមាស់ និងឈឺក្នុងគ្រាប់ភ្នែក ពេលពិនិត្យទើបដឹង

ឥណ្ឌា៖ កសិករជនជាតិឥណ្ឌាម្នាក់មាន​ដង្កូវ​ប្រវែង ៣ អ៊ីញ (៧ សង់ទីម៉ែត្រ ) ​ដែលបានរស់នៅក្នុងកែវភ្នែករបស់គាត់អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

លោក ចាស៊ូ ប៉ាតេល​ មកពីទីក្រុងវីរ៉ាជិតទីក្រុងម៉ុមបៃ បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តបន្ទាប់ពីទទួលរងការឈឺចាប់និងរមាស់កាន់តែខ្លាំងនៅភ្នែកខាងស្តាំរបស់គាត់អស់រយៈពេលជាងពីរខែចុងក្រោយ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ​ Narayan និងមជ្ឈមណ្ឌលស្រាវជ្រាវនៅ Bharuch រដ្ឋហ្គូចារ៉ាត់ ​មានការងឿងឆ្ងល់យ៉ាងខ្លាំងបន្ទាប់ពីបានដាក់ថ្នាំឲ្យគាត់ តែមិនបានធូរស្រាល​បន្តិចសោះ។

បន្ទាប់ពីដំណើរការធ្វើតេស្តជា​ច្រើនដងមក ទីបំផុតក្រុមវេជ្ជបណ្ឌិតបានប្រទះឃើញដង្កូវនៅខាងក្រោយគ្រាប់ភ្នែករបស់បុរសវ័យ ៧០ ឆ្នាំរូបនេះ។

ពួកគេបានចាប់យកដង្កូវចេញដោយជោគជ័យក្នុងកំឡុងពេលប្រតិបត្តិការ ២៥ នាទី។ ក្រុមវេជ្ជបណ្ឌិតជឿថា សត្វនេះប្រហែលជាបាន​ចូលទៅក្នុងចរន្តឈាមរបស់គាត់តាមរយៈសត្វឆ្កែខាំកាលពី ១២ ឆ្នាំមុន។

វេជ្ជបណ្ឌិត Milan Panchal ដែលជាអ្នកជំនាញផ្នែករោគភ្នែកជាន់ខ្ពស់និងជាអ្នកដឹកនាំប្រតិបត្ដិការនេះបាននិយាយថា “យើងបានចាក់ថ្នាំសន្លប់ទៅលើគាត់ បន្ទាប់មកយើងបានទាញវាចេញមកក្រៅទាំងនៅរស់”។

អ្នកជំងឺអាចមានអារម្មណ៍បានធូរស្បើយបន្ទាប់ពីយើងបានចាប់យកដង្កូវចេញ​ហើយបើយើងមិនបានចាប់វាយកចេញទាន់ពេលវេលាទេនោះ វាអាចធ្វើឱ្យបុរសម្នាក់នេះខ្វាក់បាន។

វាក៏អាចមានឱកាសដែលដង្កូវអាចចូលទៅក្នុងខួរក្បាលរបស់គាត់តាមរយៈចរន្តឈាម ហើយយើងក៏ត្រូវការវះកាត់ដើម្បីយកវាចេញពីខួរក្បាលផងដែរ។

យើងចំណាយពេល ២៥ នាទីដើម្បី​ចាប់យកដង្កូវនេះចេញមក ហើយពិតជាលំបាកណាស់ក្នុងការ​ចាប់វានៅពេលវាកំពុងធ្វើចលនា ។

គាត់បានបន្តទៀតថា ជំងឺបែបនេះក៏អាចកើតមានតាមរយៈមូសខាំដែរ។

ប៉ុន្តែក្រុមវេជ្ជបណ្ឌិតអះអាងថា ក្នុងករណីរបស់លោក Patel ​មេរោគទាំងអស់នេះអាចត្រូវបានចូលក្នុងចរន្តឈាមរបស់គាត់តាមរយៈឆ្កែដែលមានជំងឺ​។

វេជ្ជបណ្ឌិត Panchal បានបន្ថែមទៀតថា“ យើងបានស៊ើបអង្កេតករណីរបស់គាត់ ហើយបានរកឃើញថាគាត់ត្រូវបានឆ្កែខាំប្រហែល ១២ ឆ្នាំហើយ”។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា “វាអាចទៅរួចដែលថាប៉ារ៉ា​សិតអាចចូលទៅក្នុងចរន្តឈាមរបស់គាត់ហើយទៅរស់នៅក្នុងភ្នែក ត្រូវដឹងថាឆ្កែនិងឆ្មាមានប៉ារ៉ាសិតទាំងនេះនៅក្នុងអណ្តាតរបស់ពួកវា” ។

កាលពីឆ្នាំមុនវេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌាក៏បានចាប់ដង្កូវប្រវែង ១៥ សង់ទីម៉ែត្រ ចេញពីភ្នែកបុរសអាយុ ៦០ ឆ្នាំម្នាក់ផ្សេងទៀតដែរ។

អ្នកជំងឺបានស្វែងរកជំនួយនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីនៅ Kundapur ​ប៉ុន្តែគេក៏មិនដឹងថាដង្កូវមាននៅក្នុងភ្នែករបស់គាត់បានយ៉ាងម៉េចទេ។

លោកវេជ្ជបណ្ឌិត Shetty បានព្រមានថា ដង្កូវ​អាចធ្វើឲ្យភ្នែករបស់គាត់មិនអាចមើលឃើញរហូត ប្រសិនយើងមិនបានយកវាចេញភ្លាមៗទេនោះ។
ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *