សូមជួយស៊ែរដំណឹងនេះផង! អតីតបេក្ខនារី The Voice Kids Cambodia ញិល អែនជិលរិកា និងប្អូនប្រុស កំពុងបាត់ខ្លួន ដោយមានស្រី្តម្នាក់ល្បួងយកទៅ

កាលពីម្សិលមិញនេះ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Chheng TiMa បានបង្ហោះសារមួយថា “មិនអស់ថ្មទេ សូមជួយសែរ ម្នាក់មួយមក ខ្ញុំបាទឈ្មោះ ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូប​បេីបងប្អូនណាបានឃេីញសូមមេត្តាជួយផ្ដល់ដំណឹងអោយផង។


លេខទូរស័ព្ទខ្ញុំបាទ Tell:0969233184;093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់អោយផង ព្រោះក្រុមគ្រួសារកំពុងតែរងចាំកូន (បញ្ជាក់មានស្រី្តម្នាក់មកពីអាមេរិក​ មកល្បួងយកកូនខ្ញុំទៅfacebook​ស្រី្តម្នាក់នោះឈ្មោះRy Cham”។ ម្ចាស់ហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អតីតបេក្ខជនប្រឡង The Voice Kids ញិល អែនជិលរិកា”។


គួររំលឹកឡើងវិញបន្តិចផងដែរថា ញិល អែនជិលរិកា គឺជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុងឆ្នាំ២០១៧៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *