ញាក់សាច់! បុរសម្នាក់ចិញ្ចឹមសត្វកាភេមដើម្បីយកស្លាបលក់ រកចំណូលបានយ៉ាងនឹកស្មានមិនដល់…
បងប្អូនប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយនូវសត្វកាភេមនិងអត្ថប្រយោជន៍របស់វា ដែលស្លាបរបស់វាគេអាចយកទៅធ្វើជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាតបាន តែមកដល់ពេលនេះសត្វកាភេមកំពុងតែជិតផុតពូជហើយ។
បុរសម្នាក់ដែលជាជនជាតិថៃ គាត់មានជីវភាពខ្សត់ខ្សោយខ្លាំងណាស់ ទើបគាត់ក៏បានជ្រើសរើសរបរជាអ្នកលក់កាភេម ដំបូងឡើយគាត់បានដើរចាប់សត្វកាភេមដើម្បីយកទៅលក់ ព្រោះស្លាបរបស់វាអាចធ្វើជា ត្រគៀបសក់ស្នៀតសក់ និងវត្ថុផ្សេងជាដើម។
គាត់បានដើរចាប់សត្វកាភេមជារៀងរាល់ថ្ងៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សត់ទៅៗ ទើបគាត់ក៏បានគិតថា គួរតែយកពួកវាមកចិញ្ចឹមវិញដើម្បីឲ្យមានភាពងាយស្រួលជាងការដើររក ដោយពេលដំបូងនោះ ពេលដែលគាត់ចិញ្ចឹម គាត់បានជួបផលលំបាកច្រើនណាស់ ដោយសត្វទាំងនោះមានខ្លះស្លាប់និងមានខ្លះទៀតបានហើរចេញ គាត់ក៏បានខិតខំរកវីធីសាស្រ្តជាច្រើន។
ទីបំផុតគាត់ក៏យល់ដឹងពីពួកវាច្បាស់ ហើយដឹងថាពួកវាចូលចិត្តសុីស្លឹកអំពិលទឹក ស្លឹកសាប៊ួ និងស្លឺកម្ទេស ទើបគាត់បានយកស្លឹកទាំងនោះមកដាំនៅទីនេះ ពួកវាក៏លែងហើរទៅណាទៀតហើយ និងថែមទាំងពងនៅពាសពេញក្រោមដីទៀតផង ជឋរៀងរាល់ខែកញ្ញាមេរបស់វានឹងស្លាប់អស់ធ្លាក់ចុះមកក្រោម ហើយបុរសនោះក៏បានយកស្លាបរបស់សត្វកាភេមទាំងនេះទៅលក់បានប្រាក់ចំណូលយ៉ាងតិចបំផុតគឺ៣មុឺនដុល្លាក្នុងមួយឆ្នាំ។