រឿង”ប្រាក់ខែ និងសមត្ថភាព” មានន័យអប់រំ និងស្តែងចេញពីសមត្ថភាពនិងការអភិវឌ្ឍន៍ខ្លួនទៅមុខ(មានវីដេអូ)
ប្រាក់ខែ ជាការផ្តល់មកវិញនូវការលះបង់កំលាំងនិងប្រាជ្ញាស្មារតីមកវិញ វាពិតជាមានភាពចាំបាច់ខ្លាំងណាស់សំរាប់ជីវភាពរស់នៅសព្វថ្ងៃរបស់មនុស្ស។ ទាក់ទងនិងប្រាក់ខែផងដែរ បុគ្គលដែលជានយោជិក តែងតែចង់បាននូវប្រាក់ខែសមរម្យនិងច្រើនរៀងខ្លនពីក្រុមហ៊ុន ដោយបុគ្គលិកខ្លះមិនបានគិតអំពីសមត្ថភាព និងការអភិវឌ្ឍន៍របស់ខ្លួននោះតែ តែងតែមានការច្រណែនទៅនឹងអ្នកដទៃដែលគេមានសមត្ថភាពនិងចេះជាងខ្លួន។
បើយើងមានប្រាក់ខែតិចជាង ឬក៏តំណែងតូចជាងគេ យើងគួរតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុនទើបប្រសើរ កុំទៅចំណាយពេលឥតប្រយោជន៍ច្រណែនជាមួយអ្នកដទៃអី ហើយមួយចំនុចទៀតនោះគឺ ត្រូវរៀនទទួលយកកំហុសរបស់ខ្លួន ត្រូវទទួលយកគំនិតល្អៗនិងការរិះគន់របស់អ្នកដទៃ ទើបយើងនឹងមានការអភិវឌ្ឍន៍ខ្លួនបានល្អប្រសើរ។
បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម: