លោកគ្រូចិនសែ បង្រៀនពីរបៀប​មើលថ្ងៃល្អ​! ធានាឆុត ៩៩%-១០០%

ចំពោះ​ថ្ងៃ​ខែ​មួយចំនួន ដែល​ខ្មែ​យើង​តែង​ចំណាំ​តៗ​គ្នា​ថា​ល្អ ឬ​មិន​ល្អ រហូត​ដល់​គេ​បាន​ចងក្រង​ទុក​ជា​ក្បួន សំរាប់​កូនចៅ​ជំនាន់​ក្រោយ៖ ​ថ្ងៃ ១ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ២ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ប៉ុន្តែ ហាម​សង់ផ្ទះ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ៣ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ។​ ​ថ្ងៃ ៤ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ៥ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹងប្រពន្ធ​។​ ​ថ្ងៃ ៦ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ៧ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​ ​ថ្ងៃ ៨​កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​ ​ថ្ងៃ ៩ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ សង់ផ្ទះ ស្តីដណ្តឹង​ប្រពន្ធ​ល្អ​ប្រពៃ ។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ១០ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​ ​ថ្ងៃ ១១ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ១២ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​ ​ថ្ងៃ ១៣ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ១៤ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​ ​ថ្ងៃ ១៥ កើត ៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​ ​ថ្ងៃ ១ រោច ៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​ ​ថ្ងៃ ២ រោច ៖ ហាម​សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ៣ រោច ៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​ ​ថ្ងៃ ៤ រោច ៖ សង់ផ្ទះ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​បានល្អ ប៉ុន្តែ​ហាម​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ៥ រោច ៖ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ៦ រោច ៖ ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ៧ រោច ៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ៨ រោច ៖ សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ប៉ុន្តែ ពិធី​ផ្សេងៗ​មិនល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ៩ រោច ៖ ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ១០ រោច ៖ ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ១១ រោច ៖ សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​ល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​ ​ថ្ងៃ ១២ រោច ៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ១៣ រោច ៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ១៤ រោច ៖ ហាម​ធ្វើ​ពិធី​ផ្សេងៗ​។​ ​ថ្ងៃ ១៥ រោច ៖ ហាម​ធ្វើ​ពិធី​ផ្សេងៗ​ទាំងអស់​។​

ប្រភព៖ សុខសប្បាយដើម្បីខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *