ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ក្រោយឈឺ ស្លាប់មួយចំហៀងខ្លួន! ពេលនេះ សួស សងវាចា …

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សួស សងវាចា ជាតារាចម្រៀងមួយរូប មានសម្លេងពីរោះ។ ក្រោយបាត់មុខមួយរយៈធំមកនេះ គឺដោយសារ លោកធ្លាក់ខ្លួនឈឺ ដោយតារាប្រុសរូបនេះមានជំងឺលើសឈាម និង ស្លាប់មួយចំហៀងខ្លួនផងដែរ។

ក្រោយធ្លាក់ខ្លួនឈឺប៉ុន្មានឆ្នាំមកនេះ រូបលោក មិនទាន់បានធូរស្រាលនោះទេ ហើយក៏មិនបានទៅបំពេញការងារជាតារាចម្រៀង ដូចពេលមុននោះទេ។ ក្នុងនោះដែរ ដោយសារ ជំងឺលើសជាតិស្ករ លើសឈាម និង ស្លាប់មួយចំហៀងខ្លួនផងនោះ ទើបធ្វើឲ្យតារារូបនេះ មិនអាចដើរបានធម្មតាដូចកាលពីមុន បានតែជិះលើរទះរុញ និង ប្រើឈើច្រត់ប៉ុណ្ណោះ។

បើគិតរយៈពេលដែល តារាជើងចាស់រូបនេះធ្លាក់ខ្លួនឈឺគឺ​៥ឆ្នាំហើយ ឯជីវភាព​លោក និងគ្រួសារ ក៏មានភាពខ្វះខាតផងដែរ។ បន្ទាប់ពីឈឺ ៥ឆ្នាំមកនេះ បច្ចុប្បន្ន លោកអាចធូរស្បើយជាងមុន ហើយអាចដើរបានតិចៗផងដែរ។ តែនៅពេលនេះដែរ លោកលែងច្រៀងលែងកើត ស្របពេលដែលនិយាយយូរក៏មិនចង់បាន ដោយសព្វថ្ងៃលោកខំព្យាយាមព្យាបាលជំងឺ និង ធ្វើលំហាត់ប្រាណតាមគ្រូពេទ្យបានណែនាំ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *