កម្ពុជាសម្រេចជោគជ័យដ៏ធំធេងក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ ឲ្យជាសះស្បើយ ដោយគ្មានអ្នកជំងឺណាម្នាក់ស្លាប់ឡើយ

កម្ពុជាសម្រេចជោគជ័យដ៏ធំធេង ក្នុងការព្យាបាលអ្នកជំងឺកូវីដ-19 ទាំង១២២នាក់ ឲ្យជាសះស្បើយ ដោយគ្មានអ្នកជំងឺណាម្នាក់ស្លាប់ឡើយ។ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចុងក្រោយគេ បានចេញពីមន្ទីរពេទ្យនៅព្រឹកនេះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដឹកគាត់ត្រឡប់ទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យវិញហើយ និងតម្រូវឱ្យនៅដាច់ដោយឡែក១៤ថ្ងៃទៀត ដើម្បីធ្វើឱ្យប្រាកដថា គាត់ជាដាច់។ មុនចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីរូបនេះ សរសើរមិនដាច់ពីមាត់ចំពោះកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់គ្រូពេទ្យ ក្នុងការជួយសង្គ្រោះជីវិតរបស់គាត់។

យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ក្រោយលទ្ធផលតេស្តអវិជ្ជមាន០២ដង និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។

គួរបញ្ជាក់ផងដែរ អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ចូនព្យាបាលនៅភ្នំពេញកាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *