រឿងរ៉ាវរបស់បុរសខ្លាំងលំដាប់ពិភពលោក វ្ល៉ាឌីមៀ ពូទីន ដែលមនុស្សភាគច្រើនចង់ដឹង….

ថ្ងៃនេះក្រុមការងារយើងសូមលើកយកប្រវត្តិការរស់នូវនិងប្រវត្តិការងាររបស់បុរសខ្លាំរុស្ស៊ី លោកវ៉្លាឌីមៀពូទីន។ លោកកើតនូវឆ្នាំ ១៩៥២ នូវទីក្រុង Saint Petersburg។ គាត់ចាប់ផ្តើមហាត់ក្បាច់គុណយូដូ (ក្បាច់គុនជប៉ុន) និង សាំបូ (ក្បាច់គុណរុស្ស៊ី)តាំងពីអាយុ១២ឆ្នាំមកម្លេះ។ គាត់បានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់នូវសាកលវិទ្យាល័យ Saint Petersburg និងអាចនិយាយភាសាផ្សេងៗ ដូចជា អាលឺម៉ង លោកបានធ្វើការងារជា អ្នកស៊ើបការសម្ងាត់ នៅក្នុងភ្នាក់ងារសន្តិសុខជាតិសូវៀត ពីឆ្នាំ ១៩៧៥ ដល់ ១៩៩១។   ចាប់ពីឆ្នាំ ១៩៩៦ លោកបានចូលរួមជាមួយសមាជិករដ្ឋាភិបាលរបស់ អតីតប្រធានាធិបតី បូរីស យេលស៊ីន។ លោកបានឡើងជាប្រធានាធិបតីស្ដីទីជំនួសលោកប្រធានាធិបតី បូរីស យេលស៊ីន (Boris Yeltsin)នៅឆ្នាំ 1999។ បន្ទាប់មកនៅឆ្នាំ ២០០០ លោកបានឈ្នះការបោះឆ្នោតឡើងជាប្រធានាធិបតី។ លើសពីនេះនៅឆ្នាំ ២០០៤​ លោកបានឈ្នះការបោះឆ្នោតឡើងជាប្រធានាធិបតីម្តងទៀត។ នៅឆ្នាំ ២០០៨ លោកមិនអាចឈរឈ្មោះជាប្រធានាធិបតីទៀតបានទេព្រោះតាមច្បាប់រុស្ស៊ីគឺប្រធានាធិបតីអាចឈរឈ្មោះបានតែពីរអាណតិ្ត តែលោកធ្វើជានាយករដ្ឋមន្រ្តី។ បន្ទាប់មកនៅឆ្នាំ ២០១២ លោកបានឈ្នះការបោះឆ្នោតឡើងជាប្រធានាធិបតីម្តងទៀង។      

Leave a Reply

Your email address will not be published. Required fields are marked *