ប្រហែលជាកូនៗមិនសូវចាប់អារម្មណ៌ទេ តែកូនអាចនឹងទប់ទឹកភ្នែកមិនបានពេលកូនដឹងពីអត្ថន័យបង្កប់ក្នុងចិត្តម៉ែ….

១ ពេលមានម្ហូបមិនគ្រប់គ្រាន់ គាត់តែងនិយាយថា “ម៉ែមិនឃ្លានទេកូន!”


២ ពេលមានម្ហូបឆ្ងាញ់ គាត់តែងនិយាយថា “ម៉ែមិនចូលចិត្តទេកូន! កូនញ៉ាំទាំងអស់ចុះ!”

៣ ពេលគ្មានប្រាក់គ្រប់គ្រាន់គាត់និយាយថា “ម៉ែមិនចូលចិត្តខៅអាវថ្មីទេ! ខោអាវចាស់ស្រួលពាក់ហើយ! កូនមិនបាច់ទិញទេ!”

៤ ពេលនឿយហត់អស់កម្លាំង គាត់តែងនិយាយថា “ម៉ែមិនហត់ទេ! ម៉ែអាចទ្រាំបាន!​ “

៥ ពេលធ្វើការពេញមួយថ្ងៃ ហើយសម្រាន្ដយប់ជ្រៅ គាត់តែងថា “ម៉ែមិនងងុយទេកូន! កូនគេងមុនទៅ!”

៦ ពេលគាត់ខ្ចីលុយគេឱ្យកូនរៀន គាត់តែងកុហកថា “លុយម៉ែទេកូន! កុំខ្វល់អី ខំតែរៀនទៅ!”

៧ ពេលកូនទិញខោអាវថ្មិ ម្ដាយទាំងសរសើរថា “គ្មាននរណាស្អាត ឬសង្ហារជាងកូនម៉ែទេ!”

៨ ពេលគាត់ឈឺគាត់តែងនិយាយថា “ម៉ែមិនអីទេកូន! ស្អែកៗម៉ែជាវិញហើយ!”

Leave a Reply

Your email address will not be published. Required fields are marked *