សម្តេចតេជោ អបអរសាទរដល់អ្នកជំងឺកូវីដ១៩ចុងក្រោយដែលបានជាសះស្បើយ និងបន្តអំពាវនាវប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន អនាម័យជាប្រចាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភានេះ បានបង្ហោះសារចូលរួមអបអរសាទរ ដល់ស្ត្រីអ្នកជំងឺកូវីដ១៩ចុងក្រោយគគេ ដែលបានជាសះស្បើយនាថ្ងៃនេះ ហើយសម្តេចក៏នៅតែបន្តក្រើនរំលឹកដ៏ប្រជាពលរដ្ឋឲ្យបន្តបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តអនាម័យជាប្រចាំ។

ខាងក្រោមនេះជាសាររបស់សសម្តេចតេជោ ដែលបានបង្ហោះលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេច ៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ ។

ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។

នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។

សូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *