អ្នកកើតឆ្នាំ៣នេះក្រពេលនៅក្មេង តែពេលចាស់ឡើមានកប់ ចូរបួងសួង(ស៊ែរ) យកហេងទាំងអស់គ្នា !!!

អ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះអាចនិយាយបានថាជាមនុស្សដែលមានលាភសំណាងហើយក្នុងមួយជីវិតរបស់អ្នក។ ថ្វីត្បិតតែកាលនៅក្មេងអ្នករៀងលំបាករកលុយបន្តិចមែន តែដល់ពេលចាស់ទៅបែរជាមានលុយដ៏ច្រើនមហាសាលទៅវិញ។

ឆ្នាំឆ្លូវ៖ថ្វីត្បិតតែពេលដែលអ្នកនៅក្មេងជួបប្រទះនឹងឧបសគ្គច្រើនមែនទៅលើការរកលុយរបស់អ្នក តែសូមកុំបារម្ភ នឹងអស់សង្ឃឹមអី ព្រោះនៅពេលដែលអ្នកចាស់ទៅនិយាយពីលុយកាក់សំរាប់អ្នកគឺមិនខ្វះតែម្ដង។ ពិតណាស់ដល់ពេលនោះបំណងប្រាថ្នានឹងក្ដីស្រមៃរបស់អ្នក នឹងក្លាយជាការពិតទាំងអស់ ហើយអ្នកត្រៀមខ្លួនចាប់តែដេករាប់លុយទុកទៅ។

ឆ្នាំមមែ៖ជីវិតរបស់អ្នកពេលដែលនៅពីក្មេង ហាក់បីដូចជាលំបាកបន្តិចហើយចំពោះការរកប្រាក់ចំណូលសំរាប់ខ្លួន ដោយសារតែជីវិតអ្នកទាមទារអោយបានការព្យាយាម នឹងតស៊ូអត់ធ្មត់បន្ដិច ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខរបស់អ្នក។​ ពិតណស់ពេលដែលអ្នកចាស់ទៅនិយាយពីរឿងលុយកាក់កុំបារម្ភអី ព្រោះវាសនាកំណត់មកហើយ ពេលដែលអ្នកចាស់ទៅមាសប្រាក់ជាច្រើននឹងហូរចូលអ្នកឈឹបៗតែម្ដង។

ឆ្នាំកុរ៖ថ្វីត្បិតតែជីវភាពរបស់អ្នកនៅវ័យក្មេងនេះមានការលំបាកបន្ដិចមែន តែត្រូវចាំថាការតស៊ូរបស់អ្នកនឹងសំរេចនៅពេលដែលអ្នកចាស់ទៅ ព្រោះថាពេលនោះហើយដែលមានទ្រព្យសម្បត្តិជាច្រើន​ហូរចូលអ្នកគ្រប់ទិល​ ដែលជាហេតុធ្វើអោយអ្នកក្លាយជាមនុស្សមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់មួយរូបនៅក្នុងសង្គម នឹងជាពិសេសនោះគឺលុយកាក់មានចាយមិនចេះខ្វះទៀតផង៕

ប្រភព : សុរិយាគតិចិន(ឆុត១០០%)

Leave a Reply

Your email address will not be published. Required fields are marked *