នៅក្នុងទំនាក់ទំនងស្នេហាស្រីប្រុស បើអ្នកចាស់មិនចាកចេញទៅ អ្នកថ្មីក៏មិនហ៊ានចូលមកក្នុងជីវិតយើងដែរ

គេថា “ស្លឹកចាស់ជ្រុះ ទើបស្លឹកថ្មីលាស់មកជំនួស បំពេញ និងបន្ថែមសម្រស់ឱ្យដើមឈើមួយដើមកាន់តែស្រស់បំព្រង ធំធាត់ និងរឹងមាំជាងមុន” ។ វាក៏មិនខុសគ្នាពីទំនាក់ទំនងស្នេហា រវាងមនុស្សពីរនាក់នោះដែរ “ទាល់តែអ្នកចាស់គេចាកចេញទៅ ហើយយើងព្រមបើកចិត្ត បើកផ្លូវឱ្យអ្នកថ្មីចូលមកជំនួស ទើបជីវិតយើងអាចស្រស់បំព្រង និងមានន័យជាថ្មីម្ដងទៀត”។


បើអ្នកនៅតែឱបក្រសោប ចងចាំនូវទង្វើដែលអ្នកចាស់បានធ្វើដាក់អ្នកកន្លងមកនោះ ជីវិតនេះ​ អ្នកមិនអាចបានជួបស្នេហាពិត និងមនុស្សល្អៗ ដែលកំពុងតែចង់ចូលមកក្នុងជីវិតអ្នកនោះឡើយ។ ឱ្យអ្នកចាស់ចេញទៅ ហើយយើងឱ្យខ្លួនឯងមានសេរីភាព ដោះលែងខ្លួនឯងចេញពីការឈឺចាប់ និងបំភ្លេចស្លាកស្នាម ដែលបានទទួលកាលពីអតីត ទើបជីវិតនេះ លែងមានសម្ពាធ លែងមានគំនាបពីចំណងស្នេហាដែលមិនសមប្រកប។


ពេលខ្លះ ទំនាក់ទំនងស្នេហាដែលបរាជ័យដំបូងនោះ វាគ្រាន់តែជាការសាកល្បងរបស់ទេវតា ឬគ្រាន់តែជាការលាងកម្មចាស់របស់យើង ដែលជាប់ជំពាក់ជាមួយម្នាក់នោះប៉ុណ្ណោះ ទាល់តែយើងព្រមលាងកម្មពៀរនោះសិន ទើបយើងអាចបានជួបមនុស្សល្អ និងស្នេហាពិតវិញម្ដង។ កុំគិតថាមនុស្សទាំងអស់សុទ្ធតែដូចគ្នាអី មនុស្សយើង សុទ្ធតែមាននិស្ស័យ បានជួបគូជីវិតពិតប្រាកដ មនុស្សដែលស្រឡាញ់យើងស្មោះពិតប្រាកដ កុំព្រោះតែស្នេហាចាស់ ឬអ្នកចាស់ធ្វើបាបចិត្ត ក៏ធ្វើបាបខ្លួនឯង រហូតដល់បិទសិទ្ធក្នុងការទទួលយកស្នេហាថ្មីនោះ កុំធ្វើឱ្យមនុស្សដែលស្មោះចំពោះយើង ត្រូវបាត់បង់ទៅ ឬត្រូវរង់ចាំយើងទាំងគ្មានសង្ឃឹមអី៕


ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *