ស្តែងៗណាស់! ​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តហាយឡែនឌ័រក្នុងល្បឿនលឿន បុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ (មានវីដេអូ)

ខេត្តព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃទី​១៥ ​ខែឧសភា ​ឆ្នាំ​២០២០ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ​រវាង​រថយន្ត ​និង​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​រួចបទមិនប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកពេញទំហឹងស្លាប់​ប្ដីនិង​ប្រពន្ធរងរបួស​ធ្ងន់។​

​ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​នៅ​លើផ្លូវជាតិ​លេខ​៦២​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១២ ​និង​១១៣​ចំណុច បេង​កោង​ស្ថិតនៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។ ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AX.៩៤៩២​ ខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ ​អ្នកបើកបរ​រត់គេចខ្លួន​បាត់។

ជនរងគ្រោះដែលស្លាប់​នៅ​កន្លែងកើតហេតុឈ្មោះ​ ហង្ស​ស៊ា​ង​ហាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ចម្ការ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ បើកបរ​ម៉ូតូ​ម៉ាក​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ តាកែវ​១D.៣០៣២​សណ្តោង​រ៉ឺម៉ក​លក់​ទឹកអំពៅ​​។ ​អ្នករួមដំណើរ​ឈ្មោះ​ស៊ឹម​សៀ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ ​រងរបួស​ត្រូវជាប្រពន្ធបុរសស្លាប់ខាងលើ​។

​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​បងប្អូន​រងគ្រោះ ​និង​អ្នករបួស​បញ្ជូនទៅ​មន្ទី​ពេទ្យ​ព្រមទាំង​ប្រមូល​វត្ថុតា ង​ដែល​ពាក់ព័ន្ធ​យកទៅ​រក្សាទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ដើម្បី​រងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធី​ ៕


ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *