សូមប្រុងប្រយ័ត្ន! ក្រោយមេឃភ្លៀង មនុស្ស២នាក់ ត្រូវរន្ទះបាញ់ សំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត

នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៦:២៨ នាទីព្រឹក មានគ្រោះថ្នាក់ដោយសាររន្ទះបាញ់មនុស្ស០២នាក់ នៅចំណុចភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តររតនគិរី។

ជនរងគ្រោះមាន ឈ្មោះ ម៉ុង ពេម ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិក (របួសធ្ងន់) និងម្នាក់ទៀតមានឈ្មោះ ហយ ណៃ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិគ្រឹង មុខរបរកសិករ (របួសស្រាល)។ អ្នកទាំងពីរខាងលើមានទីលំនៅ នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ។

បើយោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកវើនសៃបានឲ្យដឹងថា៖ ជនរងគ្រោះទាំងពីរនាក់បានទៅលេងផ្ទះបងប្អូនដែលមានទីលំនៅ នៅភូមិឃុំកើតហេតុខាងលើហើយចៃដន្យ ក៏ត្រូវរងគ្រោះដោយសាររន្ទះបាញ់ ផ្ទាំងសូឡានៅចំណុចកន្លែងកើត ហេតុតែម្តង។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំកាចូនរួចរាល់ហើយ ៕

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *