កូនប្រុសយំសុំខមាទោសលា ឪពុកអ្នកម្ដាយបស់គាត់ ជាលើកចុងក្រោយមុនពេលដើរចូលគុក… អានហើយទប់ទឹកភ្នែកមិនបាន វាស្រក់ហូរដូចភ្លៀងរលឹម…
នេះបើយោងទៅ តាមបណ្ដាញសារពត៌មាន បានអោយដឹងថា មន្ត្រីជំនាញបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ថាវ៉ា ពីបទលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់។
ប៉ូលីសបានចាប់ខ្លួនបុរសនេះ នៅក្នុងផ្ទះរបស់គាត់ ខណះពេលដែលគាត់ធ្វើសកម្មភាពលក់គ្រឿងញៀនទៅអោយអតិថិជនរបស់គាត់។តាមចំល្លើយសារភាពរបស់គាត់ខ្លួនពិតជាបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនមែន គាត់បានបន្តថាដោយគាត់គ្មានជំរើសអ្វីក្រៅពីមុខរបរនេះព្រោះគាត់ជាអ្នករ៉ាប់រងថ្លៃចំណាយក្នុងផ្ទះទំាងមូល ហើយឪពុកម្តាយរបស់គាត់ត្រូវទៅពិនិត្យនៅពេទ្យរៀងរាល់ខែ។
រឿងដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺថាបុរសម្នាក់នេះបង្ខំចិត្តធ្វើរឿងខុសច្បាប់ដើម្បីចិញ្ចឹមម្តាយចាស់ជរារបស់គាត់។ តែអកុសលវិធីនេះគឺជារឿងខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។តាមសម្ដីមន្រ្តីប៉ូលីបាននិយាយថា៖“ទិដ្ឋភាពនៅក្នុងផ្ទះបុរសនេះពិតជាគួរអោយអាណិតណាស់ពេលចូលទៅដល់ផ្ទះលោកថាវ៉ា អ្នកនឹងបានឃើញ ឪពុកម្ដាយដ៏ចាស់ជរារបស់គាត់ដេកឈឺនៅលើគ្រែ ព្រោះគាត់ដើរទៅណាមិនរួចទេ។
ថាវ៉ាជាអ្នក មើលថែរក្សាពួកគាត់ទាំងពីរនាក់ជារៀងរាល់ថ្ងៃ បើសិនអស់ពីលោក ថាវ៉ាតើលោកតាលោកយាយទាំងពីរនាក់នេះនឹងទៅជាយ៉ាងណា។”មុនពេលប៉ូលីសបុរសនេះបញ្ជូនទៅពន្ធនាគា គាត់បានសុំអង្វរប៉ូលីសអោយទុកពេលវេលាអោយគាត់បានសុំខមាទោសលាឪពុកអ្នកម្ដាយចាស់ជរារបស់គាត់ជាលើកចុងក្រោយ។
ដោយមានការអាណិត ប៉ូលីសបានទុកពេលខ្លះអោយគាត់បានលាឪពុកម្ដាយរបស់គាត់មុនពេលដែលគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់គុក។មុនពេលប៉ូលីសនាំគាត់ទៅ លោកថាវ៉ា បានលើកដៃសំពះឪពុកម្ដាយ ហើយ យំអោបលោកឪពុកអ្នកម្ដាយរបស់គាត់ទាំងទឹកភ្នែកហើយនិយាយថា
”អោយកូនសុំទោសចំពោះលោកឪពុកអ្នកម្ដាយដ៏មានគុណទាំងពីរ ដែលកូនមិនបានមើលថែរក្សាអ្នកទាំងពីបន្តទៅទៀត សូមអ្នកទាំងពីរលើកលែងទោសអោយកូនផងពេលអស់ពីកូនទៅសូមលោកទាំងពីរថែរក្សាសុខភាពផង។ “ឪពុកអ្នកម្ដាយរបស់គាត់បានបង្ហូរទឹកភ្នែក ហើយជូនពរកូនគាត់ឆាប់វិញត្រលប់មករកគាត់វិញ។
តំលៃអប់រំ៖ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ចូរកំុធ្វើរឿងដែលខុសច្បាប់សង្គម និងធ្វើឲ្យសង្គមស្អប់ខ្ពើម។ វានឹងធ្វើឲ្យខ្លួនយើងវិនាសនៅថ្ងៃណាមួយ។ បើសិនជាប្រិយមិត្តពេញចិត្ត សូមជួយចែករំលែក ដើម្បីឲ្យអ្នកលង់នឹងអំពើខុសច្បាប់បានត្រឡប់មករកភាពត្រឹមត្រូវវិញ៕