សំណាងខ្លាំងណាស់!!! ថាទៅចាប់ត្រីក្នុងស្រះសោះ បែរជាប្រទះឃើញសត្វអន្ទង់ដ៏កម្រមួយក្បាល លក់បានលុយចាយមិនអស់…

ម៉ាឡេស៊ី៖ ថ្មីៗនេះបុរសម្នាក់ដែលមានឈ្មោះថា Xiao Wang បានប្រទះឃើញសត្វអន្ទង់ដ៏ធំនិងកម្រមួយក្បាល ដែលលាក់ខ្លួនពួនអាត្មាក្នុងស្រះត្រីមួយកន្លែង។

មុនពេលរកឃើញសត្វអន្ទង់ លោក Wang គ្រាន់តែមានបំណងចង់មកចាប់ត្រីក្នុងស្រះប៉ុណ្ណោះ។ លុះពេលបោះជើងចូលក្នុងស្រះភ្លាម លោក Wang ក៏បានភ្ញាក់ខ្លួនភ្លែត ព្រោះគាត់បានឃើញសត្វអន្ទង់ដ៏ធំមួយក្បាល កំពុងលាក់ខ្លួនក្នុងរូងដី។ ដំបូងលោក Wang មានអារម្មណ៍ស្លន់ស្លោរខ្លាំងដែរ ព្រោះគាត់គិតថាវាជាពស់។

ពេលដឹងថាវាមិនមែនជាពស់ និងដើម្បីដោះស្រាយជីវភាពផងនោះ លោក Wang បានជំនះរាល់ភាពស្លន់ស្លោ រួចផ្តោតអារម្មណ៍ចាប់សត្វអន្ទង់ចេញពីរូងរហូតដល់បានសម្រេច។អ្នកស្រុកនិងលោក Wang បានសន្មត់ថានេះជាសត្វអន្ទង់ដ៏ចំណាស់និងកម្រមួយក្បាល ដែលមានអាយុយ៉ាងហោចណាស់ក៏ ៣០ឆ្នាំដែរ និងមានទម្ងន់ប្រមាណ ៣គីឡូក្រាម។

ក្រោយពីបានដឹងដំណឹងនេះ មានអ្នកជំនួញម្នាក់មកពីកោះតៃវ៉ាន់ បានចាប់អារម្មណ៍នឹងអន្ទង់កម្រនេះយ៉ាងខ្លាំង ហើយហ៊ានឲ្យថ្លៃដល់ទៅ ២,៦០០ដុល្លារ ឯណោះ។ លោក Wang បានបដិសេធសំណើ និងបន្តចរចារហូតដល់បាន ៣,២០០ដុល្លារ ទើបគាត់ព្រមលក់ឱ្យអ្នកជំនួញម្នាក់នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *