សង្វេគណាស់ ទប់ទឹកភ្នែកមិនជាប់ទេ កូនបង្កើតកំពុងសង្រ្គោះបន្ទាន់ ចៅស្រីព្យាបាលនៅគន្ធបុប្ផា រីឯកូនប្រសារនិងចៅប្រុសកំពុងបូជាស ព
គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងតែសម្លា ប់ មនុស្សជារៀងរាល់ថ្ងៃ ដែលទាំងអស់នេះគឺបង្កឡើង ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់ផ្លូវ មិនបានគោរពច្បាប់ចរាចរណ៍ សេ ព គ្រឿ ង ស្រវឹ ង ការកែច្នៃយានយន្តខុសបច្ចេកទេស សេ ព គ្រឿ ង ញៀ ន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព រួមជាមួយការបើកបរ គ្មានការអធ្យាស្រ័យឲ្យគ្នាជាដេីម។
យ៉ាងណាមិញ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងទ្បានធុនធំនិងទ្បានគ្រួសារម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2809 បណ្ដាលឲ្យស្លា ប់ស្រ្តីជាម្តាយ និងកូនប្រុសម្នាក់ ចំណែក៦នាក់ទៀតរងរបួស ស្ថិតនៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ LyLy DW Gluta Cambodia ដែលត្រូវជាអ្នកស្គាល់គ្រួសាររងគ្រោះខាងលេីបានបង្ហោះពីទិដ្ឋភាពក្នុងពិធីបុណ្យស ព ព្រមទាំងបានរៀបរាប់ទាំងអារម្មណ៍រន្ធត់ចិត្តជាខ្លាំងថា៖«កូនបង្កើតកំពុងសង្រ្គោះបន្ទាន់ ចៅស្រីព្យាបាលនៅគន្ធបុប្ផា រីឯកូនប្រសារនិងចៅប្រុសកំពុងបូជា ស ព ។ អុីអើយអុីខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ ប្អូនប្រុស Sor Soda ប្អូនប្រុសត្រូវតែរឹងមាំ ត្រូវតែជាឡើងដើម្បីម៉ាក់ប៉ាប្អូនលឺនៅសូមអោយប្អូនប្រុសឆាប់ជា»។
ជាមួយគ្នានេះ ក៏មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្ដែងនូវអារម្មណ៍យ៉ាងក្រៀមក្រំ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃស ពផងដែរ។ ជាថ្មីម្តងទៀត ក្រុមការងារ KhmerOsja សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុតចំពោះគ្រួសាស ព ដែលបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងសូមវិញ្ញាណ ក្ខន្ធអ្នកទាំងពីរបានទៅកាន់សុគតិភព។
ប្រភព៖ khmerosja