មិននឹកស្មានថាផ្សិតកញ្ជោរ ដែលមានរសជាតិឆ្ងាញ់ជាងសាច់មាន ហើយមានតម្លៃថ្លៃជាងសាច់មាន់ស្រែ ២ដងឯណោះ គេអាចបណ្តុះបានតាមវិធីនេះសោះ!!! ជួយស៊ែរចែកគ្នាដឹងផង!

#វិធីដែលយើងអាចបណ្ដុះផ្សិតកញ្ជោរបាន
វិធីងាយៗអាចសាកល្បងមើលបាន បើបានផលគឺពិតជាប្រសើរណាស់
*វត្ថុធាតុដើមដែលត្រូវការ៖


១- សំបុកកណ្ដៀរ 0,5គីឡូក្រាម
២- បាយស 1 គីឡូក្រាម
៣- ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)


*ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ​ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។


*ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ  រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។


មិននឹកស្មានថាផ្សិតកញ្ជោរ ដែលមានរសជាតិឆ្ងាញ់ជាងសាច់មាន ហើយមានតម្លៃថ្លៃជាងសាច់មាន់ស្រែ ២ដងឯណោះ គេអាចបណ្តុះបានតាមវិធីនេះសោះ!!! ជួយស៊ែរចែកគ្នាដឹងផង!


Leave a Reply

Your email address will not be published. Required fields are marked *