អ្វីទៅជាតំលៃ របស់កូនស្រីមាសម្តាយ? ស្រីៗគ្នាយើងចែកគ្នាឆ្លើយផង ចំណែកប្រុសៗចែកគ្នាអានផងដើម្បីយល់ពីតម្លៃមនុស្សស្រី…

ថ្ងៃមួយ អ្នកម្តាយ ចង់ប្រាប់កូនស្រី របស់គាត់ពីតំលៃ នៃមនុស្សស្រីអ្នកម្តាយ៖ កូនមានដឹងទេ​ថាតើ មានអ្វីនៅក្នុងដៃរបស់ម៉ែ ?កូន៖ ចាសម៉ែ កូនពិតជាមិនដឹង ថាតើមានអ្វីនៅក្នុងដៃរបស់ម៉ែទេតើម៉ែអាចអោយកូនសុំមើលបន្តិចបានទេ?

អ្នកម្តាយ ខំក្តាប់ដៃយ៉ាងណែន ប្រឹងលាក់វត្ថុដែលនៅក្នុងដៃមិនអោយកូនស្រីរបស់គាត់មើលទេ….ទៅបីកូនស្រីទាញដៃរបស់ម៉ែ មកក្បែររួចប្រឹង ទាញម្រាមដៃចេញយ៉ាងណាក៌ដោយ!!! រហូតដល់កូនរបស់គាត់ អស់ចិត្តហើយ ហត់នឿយនឹងការដណ្តើមអ្នកម្តាយ មើលថាតើមានអ្វីនៅក្នុង ដៃរបស់អ្នកម៉ែ ….!!! កូនស្រីក៌ដើរទៅអង្គុយនៅលើកៅអី ….!!! អ្នកម្តាយ ៖ តើកូនពិតជាចង់មើលរបស់ដែលនៅក្នុងដៃរបស់ម៉ែណាស់មែនទេ ? កូន៖ ចាសម៉ែ កូនពិតជាចង់ដឹងខ្លាំង ណាស់ អ្នកម្តាយ ៖ នេះនៃ មើលមើល នេះគឺជាអ្វីដែលកូនទាមទារចង់មើលនោះ(អ្នកម្តាយ លាម្រាមដៃបង្ហាញកូនស្រី) កូន៖ ស្មានតាស្អីគេ តាមពិត គឺជាកាក់ (សេន) ធម្មតាសោះគ្មានអីសំខាន់ ផង ហេតុអីចាំបាច់លាក់ដល់ថ្នាក់នេះ!!! អ្នកម្តាយ ៖ ក៌យកសេននោះដ៌ដែលមកក្តាប់អោយណែន ហើយសួរទៅកូនម្តងទៀតថា …. នេះនែ តើកូនចង់មើលអ្វីដែលនៅក្នុងដៃរបស់ម៉ែ ទៀតទេ ? កូន៖ ខ្ញុំលែងចង់មើលហើយ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ណាស់ថានៅក្នុងដៃ របស់ម៉ែ គឺគ្រាន់តែជា សេនធម្មតាប៉ុណ្ណោះ !!!! អ្នកម្តាយ ៖ ត្រូវហើយកូន ដូច្នេះកូនត្រូវរក្សារតំលៃរបស់ខ្លួន អោយដូចទៅនឹងអ្វីដែលកូនចង់ឃើញពីដំបូង អញ្ចឹងដែរ !!! កូនស្រីនឹងលែងមានតំលៃប្រសិនបើ កូនមិនចេះរក្សារតំលៃរបស់ខ្លួនឯង !!! កូនស្រី៖ (ហាក់បីដូចជាភ្ញាក់ខ្លួនព្រឹត) ហើយក៌ស្ទុះទៅ អោបអ្នកម្តាយទាំងញញឹមលាយទឹកភ្នែកហើយនិយាយថា កូនអគុណម៉ាក់ខ្លាំងណាស់ ដែលម៉ាក់ តែងតែចង់អោយកូនល្អ !!! ហើយកូននឹងសន្យា ជាមួយម៉ាក់ថា កូនស្រីរបស់ម៉ាក់ និងរក្សាតំលៃរបស់ខ្លួនឯង អោយក្លាយជារបស់មានតំលៃ ជានិច្ច !!!

មនុស្សប្រុសដែលស្រលាញ់យើងពិតប្រាកដ គឺជាមនុស្សប្រុសដែល ហានទទួលខុសត្រូវ គ្រប់បែបយ៉ាង រួមទាំង ក្រាបក្បាលដល់កន្ទេល ជាមួួយកូននៅថ្ងៃអាពាហ៌ពិពាហ៌ !!! មិនមែនគ្រាន់តែផ្ការមួយទង ចង់មកប្តូរយកតំលៃ របស់កូននោះឡើយ !!!!

ប្រសិនបើអ្នកគិតថាវាជារឿងអប់រំល្អ សូមជួយ ចែករំលែកផង (y)

Leave a Reply

Your email address will not be published. Required fields are marked *