ត្រឹមតែ៣យប់សោះ មុខរបស់អ្នកធានាថាភ្លឹងតែម្តង!!
ម៉ាស់ដំឡូងបារាំង + ទឹកក្រូចឆ្មា *គ្រឿងផ្សំ -ដំឡូងបារាំង ១ផ្លែ -ទឹកក្រូចឆ្មា (កន្លះគ្រាប់) ។ **ការណែនាំ ដំបូងកិនដំឡូងបារាំងឱ្យម៉ត់ល្អ បន្ទាប់មកច្របាច់ទឹកក្រូចឆ្មាចូល និងច្របល់ចូលគ្នាជាការស្រេច ។ លាបវាលើផ្ទៃមុខ និងម៉ាស្សាជាចលនារង្វង់ រួចរង់ចាំរយៈពេល ២០នាទីសឹមលាងសម្អាតនឹងទឹក ។
ម៉ាស់ដំឡូងបារាំង + ខ្ទឹមក្រហម **គ្រឿងផ្សំ -ខ្ទឹមក្រហម ១/២ផ្លែ -ដំឡូងបារាំង ១ផ្លែ ។ **វិធីធ្វើ និងប្រើ អ្នកគ្រាន់តែយកធាតុផ្សំទាំង ២ ក្រឡុកឱ្យម៉ត់ បន្ទាប់មកលាបលើមុខ។ រង់ចាំរយៈពេល ១៥នាទី លាងសម្អាតនឹងទឹកត្រជាក់ ។
-ម៉ាស់ដំឡូងបារាំង + ត្រសក់ -ត្រសក់ ១/២ផ្លែ -ដំឡូងបារាំង ១ផ្លែ ។ **ការណែនាំ កិនបន្លែទាំងនេះរហូតដល់ម៉ត់ ហើយលាងសម្អាតផ្ទៃមុខឱ្យស្អាត រួចប្រើវាលាប និងម៉ាស្សាពេញលើផ្ទៃមុខ ។ លាងសម្អាតនឹងទឹកត្រជាក់ក្រោយរយៈពេល ២៥នាទី ។
ម៉ាស់ដំឡូងបារាំង + ការ៉ុត -ការ៉ុត ១/២មើម -ដំឡូងបារាំង ១ផ្លែ ។ **ការណែនាំ កិនគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឱ្យម៉ត់។លាប និងម៉ាស្សាវាលើផ្ទៃមុខអ្នក រួចចាំរយៈពេល ២០នាទី សឹមលាងសម្អាតនឹងទឹក ៕