ដុំនេះហើយដែលធ្វើឱ្យក្លិនដង្ហើមស្អុយខ្លាំង! នេះជាវិធីដកវាចេញដោយមិនបាច់វះកាត់ (មានវិដេអូ)

តើអ្នកមានអារម្មណ៍ថា ដូចជាមានអ្វីមួយនៅក្នុងបំពង់ករបស់អ្នកដែរឬទេ? ហើយនៅពេលអ្នកមើលកញ្ចក់ ស្រាប់តែឃើញមានវត្ថុសៗនៅសាច់បំពង់កមែនទេ? ពិតណាស់ វត្ថុសៗនោះគឺជាដុំគ្រួសក្នុងសាច់បំពង់ក (Tonsil Stone)។

ប្រសិនបើអ្នកមានវា អ្នកប្រហែលមានបញ្ហាក្លិនមាត់។ Tonsil Stone កកើតឡើង នៅពេលបាក់តេរី កោសិកាស្បែកងាប់ និងអាហារសល់ជាប់ក្នុងបំពង់ក។ ជាធម្មតាវាមានពណ៌លឿង និងស ហើយវាបង្កឱ្យមានក្លិនមាត់ រលាកបំពង់ក ពិបាកលេបអាហារ និងដកដង្ហើមពេលខ្លះ។

Tonsil Stone មានគ្រោះថ្នាក់បំផុតសម្រាប់ អ្នកណាដែលទទួលរងការរលាករ៉ាំរ៉ៃ និងមិនមានអនាម័យ ហើយដល់ពេលមួយដែលវាធំ គឺមានតែវះកាត់ទេ។

វីធីបំបាត់មានច្រើនក្នុងនោះមានទៅពេទ្យ ឬអ្នកអាចយកវត្ថុស្អាតមួយដើម្បីរុញឱ្យគ្រួសនោះចេញពីសាច់ ឬខ្ពុលមាត់ជាមួយនឹងទឹកអំបិលរាល់ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *