យកមេដៃអ្នកធ្វើបែនេះ!! តើមួយណាជាទម្រង់ មេដៃអ្នក?? ហើយវាបង្ហាញពី ស្នេហា វាសនា និង ចរឹកអ្នកបែបណា??

តាមការសិក្សារ ពីការទម្រង់ មេដៃរបស់មនុស្ស ដោយអ្នក ធ្វើមេដៃ (Like) វាក៏អាច បង្ហាញពីលក្ខណៈសម្បត្តិ រឿងស្នេហា និងវាសនា របស់អ្នក បានដែរ សូមធ្វើបែបណឹង រួចតាមដាន អត្ថន័យនៃមេដៃ របស់អ្នក!!!

1. មេដៃ ទម្រង់ A

លក្ខណៈសម្បត្តិអ្នក អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ។ មិនតែប៉ុណ្ណោះ អ្នកជា មនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្ស ដែល ប្រាកដប្រជាច្បាស់លាស់។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល សំលឹងមើល គុណវិបត្តិ និងភាព ទន់ខ្សោយ របស់អ្នកដទៃនោះទេ។ អ្នកជាមនុស្ស ឧស្សាហ៍ ព្យាយាម ឆ្លាត របៀបរៀបរយ ស្រលាញ់ក្មេងៗ ហើយតែងតែ ធ្វើឲ្យ មនុស្សជុំវិញខ្លួន សប្បាយចិត្ត។ រឿងស្នេហាអ្នក អ្នកជាមនុស្សស្មោះនឹងស្នេហ៏ មិនងាយចាកចេញពីគេងាយៗនោះទេ លុះត្រាតែគេ ធ្វើអោយអ្នក ទ្រាំលែងបាន !!! បើស្រលាញ់នរណាហើយ នឹងព្យាយាមយកអោយបាន មិនថាត្រូវចំនាយអ្វីនោះទេ !!! និយាយមួយម៉ត់គឺស្មោះនឹងស្នេហ៏!!! វាសនា និងលាភអ្នក (ម៉ោងនៃលាភ ៦ព្រឹក ដល់ ៨យប់ / លេខសំណាង : ១៦ និង ១៨ / ពណ៏នៃលាភ : លឿង និងក្រហម) – ទទួលបាន លាភសក្ការះ ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ និងវត្ថុមានតម្លៃ ឬ បានឡើងបា្រក់ខែ និងមុខតំណែងផ្សេងៗ – លំបាកពីតូច លុះធំឡើង នឹងមានយស បណ្តាសក្តិ៍ខ្ពស់ មានកិត្តិយសប្រាកដទូទៅ ក្នុងដែនផ្សេង – គិតធ្វើការងារណាៗ នឹងសំរេចគ្រប់យ៉ាង គ្រប់ប្រការ។ – បើធ្វើរាជការ ការងារ ហ្លួង នឹងបានជាធំជាដុំ មានទាសះបរិវាច្រើន – បើធ្វើស្រែចំការច្បារដំណាំ ឬធ្វើជំនួញរកស៊ី នឹងបានផលល្អ មានកំរៃ មានទ្រព្យសម្បត្តិ មាស ប្រាក់ របស់មានតំលៃច្រើនចូលមកហូរហៀរ។ 2. មេដៃ ទម្រង់ B

លក្ខណៈសម្បត្តិអ្នក ជាមនុស្សដែលពិបាកយល់ ឆ្លាត មានភាពទាក់ទាញ ស៊ិចស៊ី ចូលចិត្តភាព ស្ងៀមស្ងាត់ អៀនច្រើន ស្មោះត្រង់ យុត្តិធម៍ និង ស្រលាញ់សេរីភាព។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សគិតច្រើន និងឆាប់ ឈឺចាប់ ចូលចិត្តស្រមៃច្រើន និងមានក្តីសង្ឃឹម សម្រាប់ខ្លួនឯង ជានិច្ច។អ្នក ភាគច្រើន មានទំនោរខាងសិល្បៈ ។ រឿងស្នេហាអ្នក អ្នកជាមនុស្សអៀនច្រើន មិនសូវគិតពីរឿងស្នេហាទេ តែបើមានស្នេហ៏ហើយ ទោះភ្នំបាក់សង្កត់ ក៏ត្រដរ ទៅជួបគេដែរ ម៉ែជេរក៏មិនស្តាប់ដែរ ព្រោះចិត្តស្រលាញ់ គឺជារឿង សំខាន់សំរាប់អ្នក តែបើគេធ្វើអោយអ្នកខូចចិត្ត អ្នកនោះនឹងវេនាហើយ !!! និយាយអោយខ្លីគឺមហាស្មោះ !!! វាសនា និងលាភអ្នក (ម៉ោងនៃលាភ ៩ព្រឹក ដល់ ៩យប់ / លេខសំណាង : ១៥ និង ១៩ / ពណ៏នៃលាភ : ស និងត្នោត) – ទទួលបាន លាភសក្ការះ ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ និងវត្ថុមានតម្លៃ ឬ បានឡើងបា្រក់ខែ និងមុខតំណែងផ្សេងៗ – បើធ្វើរាជការ នឹងបានជាខុណ្នាងជិតស្និទ្ធ យសសក្តិធំ មានអំណាច – បើធ្វើស្រែចំការ ច្បារដំណាំ នឹងមានផលឲ្យកំរ៉ៃរីកលូតលាស់ល្អ – បើធ្វើជំនួញ នឹងបានធ្វើជាសេដ្ឋី – បើជាមនុស្សស្រី ឬប្រុស នឹងបានក្លាយជាលោកស្រី ឬលោកនាយ។ 3. មេដៃ ទម្រង់ C

លក្ខណៈសម្បត្តិអ្នក អ្នកជាមនុស្សចូលចិត្ត គិតវែងឆ្ងាយ សុភាពរាបសារ មានគំនិតច្រើន សកម្ម។ មិនតែ ប៉ុណ្ណោះ អ្នកជាមនុស្សទំរើស និងចូលចិត្តធ្វើអ្វី ដែលអស្ចារ្យ មនុស្សកំប្លែង ចូលចិត្ត ការសប្បាយ រាក់ទាក់ ចូលចិត្តបង្កើតមិត្តភក្កិ ឆាប់ឈឺចាប់ ឆាប់ធុញ មួម៉ៅច្រើន មិនចូលចិត្តក្មេងៗ និងមិន សូវ បង្ហាញពី អារម្មណ៍ពិត របស់ខ្លួនចេញមកនោះទេ។ ជាពិសេសអ្នកជា មនុស្សពោរពេញ ដោយភាពរ៉ូមេនទិក ហើយក៏ជា មនុស្សប៉ិនប្រច័ណ្ឌ ផង

Leave a Reply

Your email address will not be published. Required fields are marked *