ខ្មោច​រក្សាសីល ឫ​ទេវតា ថ្នាក់ទាប​ដែល​ថែរក្សា​មនុស្ស (ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល​ )

ម្រេញគង្វាល​

​ម្រេញគង្វាល​ដែលជា​ប្រភេទ​ខ្មោច​ដែលមាន​រូបរាង​តូច​ដូច​កូនក្មេង ចូលចិត្ត​ស្លៀកពាក់​ក្រហម ហើយ​រួមរស់​ជាមួយ​មនុស្ស​នៅតាម​ផ្ទះ​។ តួនាទី​រក្សា​ម្ចាស់ផ្ទះ​កុំ​ឲ្យ​ចោរលួច​ប្លន់ ឬ​ជនពាល​មក​បៀតបៀន​ធ្វើទុក្ខបុកម្នេញ​ឡើយ​។ វត្តមាន​របស់​ម្រេញគង្វាល​អាច​គូសបញ្ជាក់​តាមរយៈ​រាន​មួយ​ធ្វើ​អំពី​ឈើ​កូន​ផ្ទះ ឬ​ក​ញ្ជ្រែ​ង​មួយ​ដែលមាន​ព្យួរ​ឯកសណ្ឋាន​មួយឈុត​ពណ៌​ក្រហម​។​​ខ្មោច​ប្រភេទ​នេះ​ចូលចិត្ត​ស្ករ​គ្រាប់​ណាស់ ដូច្នេះហើយ​បានជា​រៀងរាល់ថ្ងៃ​នៅពេល​ល្ងាច​ម្ចាស់ផ្ទះ​រមែងតែ​ដាក់​ស្ករ​គ្រាប់​នៅ​ក​ញ្ជ្រែ​ង ព្រមទាំង​ទឹក​ផឹក​យ៉ាង​ទៀងទាត់​នៅលើ​រាន​របស់​ពួកគេ ព្រោះ​កុំ​ឲ្យ​ឆាឆៅ​នៅពេល​ស្រេកឃ្លាន​។ ម្យ៉ាងវិញទៀត អ្នកស្រុក​ជឿថា ពួក​ម្រេញគង្វាល​រាល់​យប់​តែងតែ​ចេញមក​លេង​ង​ល្បែង​ខ្លា​ធ្លាក់​អណ្តូង ហើយ​ទន្ទឹម​នឹម​នេះ រូបគេ​ក៏​ចូលចិត្ត​ពង្វក់​ក្មេងៗ​ឲ្យ​លេង​ជាមួយ​វា​ដែរ​។​​ដោយសារ​បានទទួល​ចំណីអាហារ​ទៀងទាត់ ពពួក​ខ្មោច​ខាងលើ​នោះ មាន​ទឹកចិត្ត​ស្រឡាញ់​បីបាច់​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់ ដោយ​ភក្តីភាព​ជាទីបំផុត ជាហេតុ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​របស់ខ្លួន​រកស៊ី​មានបាន​ដូច​ក្តី​ប្រាថ្នា​។​ ជំនាងផ្ទះ ឬ​ម្នាង​ផ្ទះ​

​ទំនៀម​ទំលាប់​មួយ​ជា​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា គឺ​ជំនឿ​លើ​ជំនាងផ្ទះ ដែល​ប្រហែលជា​ស្លាកស្នាម​គ្រប់គ្រង​តាមបែប​មាតា​ធិបតេយ្យ​។ ម្ល៉ោះហើយ​ជនជាតិខ្មែរ​ជឿថា ផ្ទះ​នីមួយ​សុទ្ធសឹង​តែមាន​ម្នាង​ផ្ទះ​នៅតាម​ថែរក្សា​ជានិច្ចកាល​។​ ​មនុស្ស​ខ្មែរ​ជឿថា ផ្ទះ​ថ្មី​ដែល​ទើប​និង​សាងសង់​រួច គឺមាន​ទេវតា​ផ្ទះ​មក​តាម​ថែរក្សា​។ ជំនាងផ្ទះ​ជួយ​រក្សា​មិន​គ្រាន់តែ​កំណប់ទ្រព្យ​មាសប្រាក់​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ​ទេ ថែមទាំង​ទប់ទល់​ការពារ និង​ខ្មោច​បិសាច​មិន​ឲ្យ​មក​បៀតបៀន​ម្ចាស់ផ្ទះ​ផង​។ ព្រោះថា ជំនាងផ្ទះ​គឺជា​ប្រភព​ខ្មោច ឬ​ជា​វិញ្ញាណ​មាន​រិ​ទ្ធា​នុ​ភាព​ជាង​ខ្មោច​បិសាច​ផ្សេងៗ​ឯទៀត ហើយ​សាង​តែ​អំពើ​ល្អ​ក្នុង​ជាតិ​មុន​។

​លក្ខណៈ​សំគាល់​មួយទៀត គឺ​ជំនាងផ្ទះ​ស្លៀកពាក់​ស្អាតបាត​មាន​រូបរាង​ប្រៀប​ដូច​ទេវតា​ប្រកបដោយ​សីលធម៌​ខ្ពស់​ផង​។ ឧទាហរណ៍​ជាក់ស្តែង ទោះបី​ម្ចាស់ផ្ទះ​ណាមួយ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ដោយ​ប្រកា​ណាមួយ​ក៏ដោយ តែ​ម្នាង​ផ្ទះ​មិន​បោះបង់​ផ្ទះ​នេះ​ជាដាច់ខាត ហើយ​រង់ចាំ​ដោយ​បន្ត​ថែរក្សា​រហូតដល់​ពេល​មាន​ម្ចាស់ផ្ទះ​ថ្មី​មក​រួមរស់​ជាមួយ​មនុស្ស​តទៅទៀត​។​ ព្រះ​ភូមិ​

​យើង​ក៏​សង្កេតឃើញ​វត្តមាន​ក្រៅពី​ម្នាង​ផ្ទះ នៅ​គ្រប់​ផ្ទះ​ខ្មែរ​ទាំងអស់​មាន​ព្រះ​ភូមិ​មួយ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ឬ​គ្រឿង​ស្ថិតក្នុង​បរិវេណ​ទីធ្លា​ខាងមុខផ្ទះ ឬ​នៅក្បែរ​ផ្ទះ​។ នេះ​គឺជា​រាន​ព្រះ​ភូមិ​ដែលជា​វិញ្ញាណ ឬ​ព្រលឹង​ដូនតា​ថែរក្សា​ទីតាំង ឬ​កន្លែង​រស់នៅ​របស់​កូនចៅ​។​​ចាស់ទុំ​បាន​ឲ្យ​ដឹងថា ព្រះ​ភូមិ​ត្រូវ​ប្រជានុរាស្ត្រ​ខ្មែរ​ឲ្យ​តម្លៃ​យ៉ាងខ្ពស់ ហើយ​ទង្វើ​នេះ​បណ្តាលមកពី​សម្បត្តិ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​ភូមិ គឺជា​អ្នកមាន​បារមី​ខ្លាំងក្លា​ណាស់​កាលពី​នៅរស់ ដោយ​ក្រោយពី​ទទួលមរណៈភាព ក៏បាន​ទៅជា​ព្រះ​ភូមិ ប្រយោជន៍​និង​បីបាច់​ថែរក្សា​កូនចៅ​ក្នុង​លោក​យើង​នេះ​។​ ​តាម​អ្នក​ស្រុកភូមិ ជួនកាល​អ្នក​ស្រុកភូមិ​អាចធ្វើ​ឲ្យ​គេ​ដឹងថា និង​អាចមាន​អ្វី​កើតឡើង​ថែម​ទៀតផង​។ ជានិច្ចកាល ព្រះ​ភូមិ​ដែលជា​ប្រភេទ​វិញ្ញាណ​ដូនតា​នោះ មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងសង្គម​ខ្មែរ ដោយ​ផ្សាយ​នូវ​ការគោរព​កោតខ្លាច​។ ដូច្នេះហើយ​បាន​ភ្ញៀវ​ដែល​ចូល​ផ្ទះ​នីមួយៗ ត្រូវ​ដើរកាត់​រាន​ព្រះ​ភូមិ​ជាទូទៅ​ដោយ​ដៃ​បក់ ឬក៏​អុជ​ធូប​ទាន សូម​សេចក្តី​អនុញ្ញាត​ជាដើម ជា​សញ្ញា​នៃ​ភារកិច្ច​ដ៏​ជ្រាលជ្រៅ​។​​ដូច្នេះ​ជុំវិញ​ករណី​សារសំខាន់​របស់​ព្រះ​ភូមិ​នេះ ទោះបី​មាន​ប្រភព​ខុសប្លែកគ្នា​បន្តិច​និង​ម្នាង​ផ្ទះ​ក៏ដោយ ក៏​យើង​អាច​និយាយបានថា ព្រះ​ភូមិ​គឺជា​ព្រលឹង​ដូនតា​រក្សា​ភូមិ​ស្រុក​ផ្ទះសម្បែង​

Leave a Reply

Your email address will not be published. Required fields are marked *