កំពុងរៀបចំខ្លួនទៅស៊ីការគេ ចតរថយន្តមុខផ្ទះតែមួយភ្លេត ត្រូវចោរលួចរថយន្តយកទៅបាត់ មានទាំងកាតគ្រីនៅខាងក្នុងទៀត

កាលពីវេលា ម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នារីម្នាក់បានប្ដឹងសមត្ថកិច្ច ក្រោយខ្លួនបាត់រថយន្ត នៅចំណុចមុខផ្ទះ បណ្ដោយផ្លូវជាតិលេខ១ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ មានឈ្មោះ ដាង សុវណ្ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុ បានបាត់រថយន្ត ០១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ BG-8423 ស៊េរីឆ្នាំ២០១១ និងបាត់សម្ភារៈមួយចំនួន នៅក្នុងរថយន្ត រួមមាន លុយប្រាំលានរៀល , អត្តសញ្ញាណបណ្ណ , សៀវភៅធនាគារចំនួន០២ក្បាល , ទូរស័ព្ទដៃ០១គ្រឿង និង កាតគ្រីឡានព្រូស ចំនួន០១សន្លឹក ។

នារីរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡានខាងលើ មកពីធ្វើមុខ ធ្វើសក់ ក្នុងគោលបំណងទៅសុីការគេ នៅក្នុងភូមិកើតហេតុ ពេលផាត់មុខរួច បានជិះរថយន្តមកផ្ទះវិញ រួចចតរថយន្ត នៅខាងមុខផ្ទះរបស់ខ្លួន ដើម្បីចូលផ្ទះ ប្តូរខោអាវ ពេលចូលក្នុងផ្ទះ បានប្រហែល១៥នាទី ជនរងគ្រោះ ចេញមកវិញស្រាប់តែ បាត់រថយន្ត ពីមុខផ្ទះបាត់តែម្តងរួចបានទូរសព្ទ័ ទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍សំរោងធំ ។

ក្រោយពីបានទទួល បានបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញស្រុក ចេញតាមស្វែងរកជនសង្ស័យ និងវត្ថុតាង តែជនសង្យយ័បា នបើកគេចបាត់ ។ កំលាំងជំនាញ បន្តស្វែងរកមុខសញ្ញា ជនសង្ស័យនឹងវត្ថុតាង ៕

Leave a Reply

Your email address will not be published. Required fields are marked *