តៀមអាវភ្លៀងតាមខ្លួនផងបងប្អូន ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី

នាព្រឹកនេះដែរ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈនៃការប្រែប្រួលជាបន្ដបន្ទាប់ នៃស្ថានភាពអាកាសធាតុ ដែលបណ្ដាលមកពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្ដប់ និងបក់លើកម្ពុជា ធ្វើឱ្យចាប់ពីថ្ងៃទី២០-២៦ ខែឧសភា៖ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី២៥-២៨អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះផ្នែកខ្លះ នៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន។

ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៨អង្សាសេ។ នឹងអាចមាន
ភ្លៀងពីតិចទៅមធ្យម។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៦-២៨អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ ជាពិសេសបណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី២១-២៦ខែឧសភា”។

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *