ស្តាប់ហើយទប់ទឹកភ្នែកមិនជាប់ទេ ក្រុមគ្រួសារជនរងគ្រោះ នារីដ៏ស្រស់ស្អាត ដែលស្លា ប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានចេញមុខនិយាយរៀបរាប់ការពិត ទាំងអារម្មណ៍ក្តុកក្តុលថា

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៏គ្រោះ ថ្នាក់ចរាចរណ៏មួយបានកើតឡើង បង្កឡើងដោយរថយន្ដកង់១០មួយគ្រឿង ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1982 បានបុកម៉ូតូម៉ាក និច ដែលមានជិះគ្នាពីរនាក់ បណ្ដាលឱ្យម្នាក់ ត្រូវឡានខាងលើកិនបែក ក្បាល ស្លា ប់ យ៉ាងអាណោចអធ័មជាទីបំផុត និងម្នាក់ទៀតទទួលរងរបួសបាក់ដៃ។

ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅត្រង់ចំណុច លោកយាយ ម៉ៅ តាមបណ្ដាយផ្លូវជាតិលេខ៤១។ ស ព នារីរងគ្រោះ ដែលបានស្លា ប់បាត់បង់ជីវិត មានឈ្មោះ ពិន ស្រីពេជ្រ ជាបុគ្គលិកបំរើការងារនៅផ្សារទំនើបអុីអន។ ចំណែកឯជនបង្កមានឈ្មោះ ទ្បេង ហែម មានស្រុកកំណើតនៅ ភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនបង្កកំពុងរត់គេចខ្លួន ហើយ ស ព ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

ទាក់ទងចំពោះហេតុការណ៍ដ៏រន្ធត់នេះ បើតាមរយៈកិច្ចសំភាសន៏របស់សារព័ត៍មាន BKK NEWS ជាមួយបងស្រីជីដូនមួយរបស់ ស ព រងគ្រោះ បាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថា៖”គោលបំណងរបស់ពួកខ្ញុំគឺចង់ទៅដើរកម្សាន្ដនៅឯខេត្ដកំពត ដែលពួកយើងនឹងទៅ ភ្នំបូកគោ ចេញពីបូកគោ ទៅលេង ដូងទេ ហើយចេញពីដូងទេ គិតថាទៅលេងខេត្ដកែប រួចនឹងត្រលប់មកផ្ទះវិញ នៅវេលាម៉ោង ៣-៤រសៀល”។

បងស្រីជនរងគ្រោះបន្ដទៀតថា៖”ចំពោះហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះ ខ្ញុំមើលមិនសូវច្បាស់នោះទេ ព្រោះដោយសារតែម៉ូតូរបស់ខ្ញុំ នៅខាងមុខម៉ូតូរបស់ប្អូនស្រីខ្ញុំ (ម៉ូតូវានៅកណ្ដាល) ដោយម៉ូតូមិត្ដភក្ដិរបស់ខ្ញុំមួយទៀត នៅខាងក្រោយ ចឹងទៅខ្ញុំទៅខាងមុខវាបន្ដិច ហើយមើលតាមកញ្ចក់ម៉ូតូ បានត្រឹមតែឃើញថាម៉ូតូរបស់ប្អូនខ្ញុំដួល ហើយចំពោះហេតុការណ៍ ខ្ញុំមិនបានឃើញយ៉ាងមិចទៀតនោះទេ ដោយបានត្រឹមតែបកមកក្រោយវិញ ហើយខ្ញុំរកប្អូនខ្ញុំនៅកន្លែងម៉ូតូ ប៉ុន្ដែមិនឃើញប្អូនខ្ញុំទេ ហើយខ្ញុំក៏បានទៅរកប្អូនខ្ញុំ នៅក្នុងព្រៃ ដោយខ្ញុំគិតថា ប្អូនខ្ញុំគឺមិននៅក្រោមកង់ឡាននោះទេ ដោយពេលនោះគិតថា វាខ្ទាតចូលក្នុងព្រៃ ព្រោះអីបុកទៅលឺប្រើយ តែម៉ូតូនៅកន្លែងហ្នឹងដដែល ប៉ុន្ដែឡានហ្នឹងវាអបប្អូនខ្ញុំទៅប្រហែល ២០០-៣០០ម៉ែត្រ”។

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *