សូមជួយលើកទឹកចិត្តកូនខ្មែរផង គាត់ពិតជាមានទេពកោសល្យដ៏អស្ចារ្យផ្នែកគំនូរ (វីដេអូ)
គំនូរគឺជាសិល្បៈមួយដែលតមកតាំងពីបុរាណកាលមក តែមកដល់បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបទៅមុខ ទើបធ្វើអោយសិល្បៈមួយនេះកំពុងតែបាត់បង់ម្តងតិចៗផងដែរ នេះពិតជារឿងមួយដ៏គួរអោយបារម្ភខ្លាំងបំផុតសំរាប់កូនចៅជំនាន់ក្រោយនឹងលែងបានស្គាល់ ជាពិសេសជំនាញខាងគូរគំនូរនេះតែម្តង។
ទាក់ទងនឹងវីដេអូនេះវិញ ថ្មីៗនេះនៅតាមបណ្តាញសង្គម Facebook មានការភ្ញាក់ផ្អើលផងដែរនូវស្នាដៃរបស់បុរសម្នាក់ដែលមើលទៅពិតជាអស្ចារ្យ ណាស់ ទើបធ្វើអោយមានការចាប់អារម្មណ៏ជាខ្លាំង។ ទេពកោសល្យដ៏អស្ចារ្យ របស់វិចិត្រករគំនូរវ័យក្មេងរូបនេះបានបង្ហាញពីភាពរស់រវើក និងមានគំនិតច្នៃប្រឌិតថ្មីនៃគំនូររបស់គាត់។
ទើបមហាជនជាច្រើនបានការកោតសរសើរនូវទេពកោសល្យរបស់គាត់។ ក្នុងនោះផងដែរ គាត់ក៏បានបង្ហោះសារមួយថា: មានទទួលគូរូប ចំលាក់ស្នោរ និងឆ្លាក់អក្សរដោយដៃគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន។