ម្នាក់ៗអូលដើមក!! ស្លៀកពាក់ខោអាវសំណង់ចូលរូមពិធីជួបជុំឪពុកម្តាយនូវសាលា មុនតំបូងម្នាក់ៗសើចចំអក់ ដល់ពេលគាត់ឡើងលើវេទិការ ទប់ទឹកភ្នែកមិនបានដោយសារតែ…

ថ្មីៗនេះមានវេបសាយបរទេសបានបើកបង្ហាញរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរថា…ពិធីប្រជុំអាណាព្យាបាលសិស្សនៅសាលារៀនមួយកន្លែង។អាណាព្យាបាលសិស្សចាប់ផ្ដើមដើរចូលទៅក្នុងបន្ទប់ប្រជុំជាបណ្ដើរៗ ដោយម្នាក់ៗស្លៀកពាក់យ៉ាងស្អាត អាណាព្យាបាលទាំងអស់ចូលមកត្រូវចុះឈ្មោះហើយដើរទៅអង្គុយកៅអីដែលគេរៀបចំត្រៀមទុកជាមុន ដោយមានស្លាកឈ្មោះបិទជាប់នៅកៅអីផងដែរ។ វេលាម៉ោង ៨:០០ នាទី លោកគ្រូនាយកសាលាបានចាប់ផ្ដើមនឹងបើកកិច្ចប្រជុំអាណាព្យាបាល ភ្លាមៗនោះមានបុរសម្នាក់ដើរចូលមកក្នុងបន្ទប់ប្រជុំ ដោយសម្លៀកបំពាក់កខ្វក់ពេញទាំងអស់ លើអាវរបស់គាត់មានស្នាមប្រឡាក់ស៊ីម៉ង់ត៍ មើលទៅគាត់ដូចទើបនឹងមកពីការងារសំណង់។

គ្រូជំនួយបានដើរចូលទៅសួរ “មិនជ្រាបសោះថាលោកជាអាណាព្យាបាលរបស់…?” “ខ្ញុំជាឪពុករបស់ វាំងជឺហោ បាទ” គ្រូបានប្រាប់ឲ្យគាត់ដើរទៅចុះឈ្មោះហើយទៅអង្គុយកៅអីតាមឈ្មោះដែលបិទនៅលើកៅអី “សុំទោសផងខ្ញុំអានអក្សរមិនដាច់ទេ…” “មិនអីទេចា៎ ចាំនាងខ្ញុំចុះឈ្មោះឲ្យហើយនាំទៅកន្លែងអង្គុយ” គាត់ដើរឱនៗតាមគ្រូចូលទៅរកកន្លែងអង្គុយ សម្លេងសើចបន្លឺឡើងក្នុងចំណោមអាណាព្យាលដទៃទៀតនៅក្នុងបន្ទប់ នាយកសាលាបានអញ្ជើញអាណាព្យាលឡើងនិយាយ និយាយពីបទពិសោធន៍ក្នុងការអប់រំកូន ប៉ុន្ដែអាណាព្យាបាលដែលឡើងទៅនិយាយ បាននិយាយមានលក្ខណៈស្រដៀងៗគ្នា គឺច្បាប់ទម្លាប់ក្នុងការអប់រំកូន បើកូនមិនធ្វើតាមឬបំពាន នឹងត្រូវដាក់ទោសដូចជាម្ដាយម្នាក់បានឲ្យកូនអានអក្សរ ទន្ទេញពាក្យមួយថ្ងៃ២ម៉ោង ហើយឲ្យទៅរៀនគួរថ្ងៃសៅរ៍អាទិត្យបន្ថែមទៀត បើកូននៅតែធ្វើមិនបាននឹងត្រូវបង្អត់លុយទិញនំ។

គ្រូនាយកបានឡើងនិយាយម្ដងទៀតហើយប្រកាសលទ្ធផលឆមាសកន្លងទៅ ហើយបានអញ្ជើញអាណាព្យាបាលរបស់សិស្សដែលបានពន្ទុខ្ពស់បំផុតក្នុងថ្នាក់រៀន ឡើងមកនិយាយណែនាំពីវិធីអប់រំនិងចិញ្ចឹមកូនឲ្យមានប្រសិទ្ធភាព។ គ្រូនាយកបានអញ្ជើញឪពុករបស់ វាំងជឺហោ ឡើងវេទិកា គាត់ដើរឡើងមកទាំងភិតភ័យ នាយកសាលាបានអបអរសាទរដែល វាំងជឺហោ បានពិន្ទុខ្ពស់ជាងសិស្សដទៃទៀតប្រចាំថ្នាក់រៀននៅក្នុងឆ្នាំនេះ សុំឲ្យលោកឪពុកជួយនិយាយខ្លីៗ ដើម្បីចែករំលែកបទពិសោធន៍ដល់អាណាព្យាលផ្សេងទៀត។ នៅខណៈដែលអាណាព្យាបាលដទៃទៀតមានការភ្ញាក់ផ្អើល ព្រោះគាត់ជាមនុស្សគ្មានការសិក្សា តែកូនប្រុសគាត់បែរជារៀនបានពិន្ទុខ្ពស់ជាងគេក្នុងថ្នាក់រៀនទៅវិញ។ “ខ្ញុំមិនដឹងនិយាយណែនាំពីអ្វីទេព្រោះខ្ញុំជាមនុស្សដែលគ្មានចំណេះដឹង ខ្ញុំគ្រាន់តែចូលចិត្តអង្គុយក្បែរៗកូន អង្គុយមើលកូនធ្វើកិច្ចការផ្ទះ…” “ខ្ញុំជាកម្មករសំណង់ មួយថ្ងៃៗរវល់ណាស់ ពេលទៅដល់ផ្ទះមានពេលទំនេរក៏ចង់និយាយជាមួយកូន អង្គុយមើលកូនធ្វើកិច្ចការផ្ទះ ពេលធ្វើកិច្ចការផ្ទះរួចរាល់ហើយ ក៏បបួលកូនទៅហូបបាយ រកទឹកឲ្យកូនផឹក” “កូនប្រុសធ្លាប់សួរខ្ញុំថា ពុកមិនចេះអានអក្សរតើដឹងយ៉ាងម៉េចថាខ្ញុំធ្វើកិច្ចការខុសឬត្រូវ? ខ្ញុំបានប្រាប់ថា បើថ្ងៃណាកូនធ្វើហើយលឿនមានន័យថាកិច្ចការផ្ទះវាស្រួល បើថ្ងៃណាកូនគិតយូរមានន័យថាវាពិបាក ខ្ញុំក៏រករបស់ហូបដែលកូនចូលចិត្តឬទឹកត្រជាក់ៗមកឲ្យមួយកែវ!” “ខ្ញុំធ្លាប់សួរកូនថា តើកូនចង់មានជីវិតដែលល្អ មានផ្ទះស្អាតៗ មានឡានបើកទេ? កូនឆ្លើយតបថា ចង់ណាស់ពុក ខ្ញុំក៏ប្រាប់ទៅវិញថា ពុកគ្មានចំណេះដឹង អានអក្សរមិនដាច់ ទៅធ្វើការល្អៗក៏គង់ពិបាក បានត្រឹមតែជាកម្មករបែបនេះ បើកូនចង់មានជីវិតដែលល្អ កូនត្រូវតាំងចិត្តរៀនសូត្រ ចំណេះដឹងដែលជាប់នឹងខ្លួនកូននិងជួយឲ្យកូនមានមុខរបរមានការងារល្អនៅថ្ងៃអនាគត ធាតុពិតបើនឹងឲ្យអរគុណក៏ត្រូវអរគុណលោកគ្រូអ្នកគ្រូគ្រប់រូបដែលជួយបង្ហាត់បង្រៀនផ្ដល់ចំណេះដឹងដល់កូនរបស់ខ្ញុំ ធ្វើឲ្យកូនខ្ញុំមានថ្ងៃនេះ អរគុណខ្លាំងណាស់” គាត់ឱនក្បាលចុះគោរពលោកគ្រូអ្នកគ្រូ ពេលឪពុករបស់ វាំងជឺហោ និយាយចប់អាណាព្យាបាលដទៃទៀតដែលអង្គុយនៅក្នុងបន្ទប់បានទះដៃឮសម្លេងខ្លាំងៗ “លោកឪពុករបស់ វាំងជឺហោ និយាយបានល្អណាស់ ការប្រើពេលវេលានៅជាមួយកូនពិតជាសំខាន់ណាស់ ការនិយាយផ្លាស់ប្ដូរគំនិតគ្នា ឲ្យកម្លាំងចិត្តពេលដែលកូនហត់នឿយ ធ្វើឲ្យកូនមានអារម្មណ៍ថាមានតម្លៃ ហើយជាកម្លាំងចិត្តជំរុញធ្វើឲ្យគាត់អភិវឌ្ឍន៍ខ្លួនឯង” សូមកុំគិតថាមាសប្រាក់ឬរបស់របរអាចជំនួសពេលវេលានិងក្ដីស្រលាញ់របស់ឪពុកម្ដាយបាន ព្រោះអ្វីដែលសំខាន់នោះគឺពេលវេលានៅជាមួយឪពុកម្ដាយនោះឯង។

Leave a Reply

Your email address will not be published. Required fields are marked *