គ្រាន់តែទទួលបានទូរស័ព្ទដោយផ្ទាល់ពីប្រជាពលរដ្ឋភ្លាមថា ការដ្ឋានសំណង់មួយមិនបើកលុយឲ្យកម្មករ ឧត្តមសេនីយ៍ឯក ស ថេត បានជួយអន្តរាគមន៍ភ្លាមៗ….

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ក្រោយទទួលបានទូរស័ព្ទដោយផ្ទាល់ពីប្រជាពលរដ្ឋ

គ្រាន់តែទទួលបានទូរស័ព្ទដោយផ្ទាល់ពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមស្នងការបានបញ្ជាភ្លាមៗទៅស្នងការរងទទួលខណ្ឌលោកឧត្តមសេនីយ៍ ហ៊ួត ចាន់យ៉ារ៉ាន់ និងលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាចុះដល់ទីតាំងការដ្ឋានសំណង់ដោយផ្ទាល់ ដែលមិនបានបេីកលុយឲ្យកម្មករ លោកអធិការបានជួយដោះស្រាយ និងផ្តល់ជាថវិកាមួយចំនួនដល់បងស្រីកម្មករ ដែលមិនមានលុយសូម្បីទិញបាយដេីម្បីបរិភោគ ។

ជាចុងបញ្ចប់ម្ចាស់ការដ្ឋានបានយល់ព្រមផ្តល់ប្រាក់ជំពាក់តាមការដោះស្រាយរបស់លោកអធិការ ជាពិសេសបងៗកម្មករគាត់បានសំដែងការរីករាយ និងអរគុណយ៉ាងខ្លាំងដល់ឯកឧត្តមស្នងការដែលបានជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលានៅពេលដែលគាត់កំពុងតែជួបបញ្ហាប្រឈមយ៉ាងលំបាកនេះ ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *