ទាហានថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥…(មានវីដេអូ)

ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធាខេត្តចន្ទបូរី។

ក្នុងការជួបប្រជុំរវាងមេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ជាការយោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះ គឺបានដោះស្រា.យទំនា.ស់ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពីមុនមកដោយភាគីថៃព្រមរុះ.រើ.រោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងតំបន់សចេញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ។

វីដេអូ៖

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *