និស្សិតម្នាក់មកទទួលសញ្ញាប័ត្រ ដោយយករូបថតប្រពន្ធមកចូលរួមជាមួយផង ក្រោយដឹងការពិតទឹកភ្នែកហូរដូចភ្លៀងរលឹម…
កាលពីពេលថ្មីៗកន្លងនេះមានបុរសម្នាក់បានយករូបថតប្រពន្ធរបស់ខ្លួនមកជាមួយ ក្នុងការទទួលសញ្ញាបត្រពីសកលវិទ្យាល័យមួយ នឹងបានបង្ហាញពីអារម្មណ៍នៅក្នុងចិត្តពីការស្រលាញ់របស់ប្រពន្ធមកលើខ្លួន ហើយបានប្រាប់ថា ចង់ឃើញប្តីពាក់អាវទទួលសញ្ញាប័ត្រទៀតផងដែលអាវនោះនាងបានដេរដោយផ្ទាល់ដៃ តែជាអកុសលនាងមិនមានវត្តមាន បានត្រឹមរូបថតមួយសន្លឹកប៉ុណ្ណោះ។
បុរសជាប្តីបានរៀបរាប់និងបង្ហាញពីអារម្មណ៍ឈឺចាប់ តែញញឹមបន្លំ ព្រោះមិនមានប្រពន្ធនៅថ្ងៃពិសេសរបស់ខ្លួនថា «ពិតជាក្ដុកក្ដួលខ្លាំងណាស់! នេះជាថ្ងៃដែលបងទទួលយកជោគជ័យ សម្រាប់ការសិក្សារបស់ប្តីអូន ថ្ងៃនេះអូនក៏បានមកចូលរួមជាមួយបងក្នុងការអបអរសាទរមួយនេះដែរ ។ បងចាំពាក្យដែលអូននិយាយថាអូននឹងមកចូលរួមថ្ងៃនេះជាមួយបង អូនថាស្រលាញ់អាវដែលបងពាក់ទទួលសញ្ញាប័ត្ររនេះណាស់តែពេលនេះអូនមិនពាក់វាទេ? តែអូនបានមកនិងបងដែរ។បងសូមឧទ្ទិសភាពជោគជ័យរបស់បងដល់អូនផង»។
អារម្មណ៍ថ្ងៃទទួលសញ្ញាបត្រដោយគ្មានអ្នកជាទីស្រលាញ់ពិតជាមានអារម្មណ៍ថា ឯកកោណាស់សម្រាប់មនុស្សដែលខិតខំប្រឹងប្រែងទម្រាំទទួលបានភាពជោគជ័យក្នុងការសិក្សាអស់រយៈពេលយ៉ាងយូរ មិនថាអ្នកជាប្តីប្រពន្ធ ឬឪពុកម្ដាយនោះទេ សុទ្ធសឹងតែចង់ឲ្យគាត់មកចូលរួមទាំងអស់ ព្រោះក្នុងខណៈពេលនោះ គឺជាពេលដែលនិស្សិតមានសាច់ញាតិឪពុកម្ដាយប្តី ឬប្រពន្ធ មិត្តភ័ក្ដមកចូលរួមអបអរសាទរ។រូបភាពប្តីឈរកាន់រូបថតប្រពន្ធជាមួយសញ្ញាបត្រអមជាដោយបាច់ផ្កា គឺបានបង្ហាញថាប្តីរបស់គាត់ពិតជានឹករលឹកដល់ប្រពន្ធរបស់ខ្លួនយ៉ាងខ្លាំង ព្រោះតែគាត់មិនដែលបំភ្លេចពាក្យសំដីរបស់ប្រពន្ធខ្លួនចង់ឃើញប្តីពាក្យអាវនោះបានឡើត។ ចង់ឃើញប្តីបានជោគជ័យហើយក៏ចង់មកជាមួយប្តីដែរ។
ភរិយារបស់និស្សិតបញ្ចប់ការសិក្សាខាងលើ បានលាចាកលោកប្រមាណជិត ១ឆ្នាំហើយដោយសារជម្ងឺមហារីកដំណាក់កាលចុងក្រោយ និងបានបន្សល់តុកនៅចំណង់ដៃកូនស្រីជាទីស្រឡាញ់មួយ។
តម្លៃអប់រំ៖មនុស្សគឺត្រូវការ ការអប់រំទោះនៅក្នុងពេលណាក៏ដោយដែលត្រូវខិតខំប្រឹងប្រឹងជំនះរាល់ឧបសគ្គដើម្បីអាចសម្រេចការជោគជ័យបាន។ ជាមួយគ្នានេះក្តីស្រឡាញ់គឺត្រូការចាំបាច់ណាស់ដើម្បីធ្វើឲ្យមនុស្សរឹតតែមានក្តីសង្ឃឹមមុតមាំ ហើយក្តីស្រឡាញ់ចំពោះអ្នកណាម្នាក់ពិតជាមានទំហំធំធេងណាស់ មិនអាចកាត់ថ្លៃបានឡើយ៕