គ្រូពេទ្រម្នាក់ត្រូវគេរិះគុណរឿងពាក់ស្បែកផ្ទាត់មកពិនិត្យអ្នកជំងឺ ចុងក្រោយមានអីត្រូវលោកគ្រូពេទ្រដាក់ប៉ុន្មានម៉ាត់វិញឡើងឆ្អែតបាយ…

ព្រោះតែសំបកក្រៅសំភារៈនិយមធ្វើអោយមនុស្សមួយចំនួនធំ អោយតម្លៃមនុស្សខុស ពីអ្វីដែលមានក្នុងមនុស្សពិប្រាកដ មានការជាច្រើនដែលមនុស្សតែងតែវាយតម្លៃគ្នាទៅវិញទៅមក ដោយសំបកក្រៅមានដូចជាសំលៀកបំពាក់ និង គ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនចំនួនប៉ុណ្នោះ។ តែមានរឿងដែលកើតឡើង មន្ទិរពេទ្យមួយ ដែលត្រូវបានគេលួចថតគ្រូពេទ្យម្នាក់ ពាក់ស្បែកជើងផ្ទោត មើលមិនចូលភ្នែក។ ភ្លាមនោះក៏មានការរិះគុនមិនសំចៃមាត់ថា “គ្រូពេទ្យអី អន់ៗ ពាក់ស្បែកជើងផ្ទាត់ចឹង? ព្យាបាលកើតដែរ?។ ក្រោយបានស្តាប់លឺសម្តីនេះភ្លាមលោកគ្រូពេទ្យ Zue Wie បានឆ្លើយតបវិញយ៉ាងស្លូតបូតថា

សុំទោសដូចគ្នាប្អូនប្រុស​ គ្រាន់តែចង់ឆ្លើយតបទៅប្អូនវិញ​ មនុស្សសូមកុំ​ មើលងាយមនុស្ស​ គេមានលុយមានលទ្ធភាពរៀនដល់ទៅពេទ្យ​ មិនមែនគ្រាន់តែស្បែកជើងមួយគូរ​ គេគ្មានលទ្ធភាពទិញនោះទេ​ គ្រាន់តែគេមិនខ្វល់ពី​ ការបំប៉ោងតែសំបកក្រៅប៉ុណ្ណោះ​ តាមតែការរបស់ប្អូននេះបានបង្ហាញ​ អោយដឹងថាប្អូនមានកំរិតវប្បធម៏ត្រឹមកំរិតណាទៅហើយ​ ហើយក៏ជាមនុស្សអោយតម្លៃតែសំបកក្រៅ​ លើតែសំភារ:​និយម​ ប៉ុណ្ណោះ មួយវិញទៀត​ ​ប្អូនទៅពេទ្យដើម្បីព្យាបាល​គឺចង់ជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺ​ មិនមែនទៅចូលសណ្ឋាគារផ្កាយប្រាំ​ សុីផឹករាំរែកនោះទេ”

ក្រោយមកយើងឃើញមានបញ្ចេញមតិជាច្រើន ផងដែរដូចជា “ពេទ្យពាក់ស្បែកអីក៏ដោយអោយតែគោរពតួនាទីមានវិជ្ជាជីវះខ្ពស់ក្នុងការយាបាលមានអីទាក់ទងនិងស្បែកជើង” ,”សម្ថតភាពពិតស្ថិតនៅស្បែកជេីង នឹង រូបរាងគាត់រឺ? អ្នកថតគួរគិត តាមខ្ញុំដឹង គាត់ជាកូនអ្នកក្រ តែគាត់មានឧត្ដមគតិខ្ពស់ក្នុងការជួយ សង្គម ដោយការខំប្រឹងរៀនសូត្រ របស់ទេីបគាត់ទេីបគាត់ឈានដល់ដំណាក់កាលនេះ ខ្ញុំសប្បាយទៅវិញទេ ព្រោះ សម្ថតភាពពិតរបស់យេីង ធ្វេីបានល្អ ក្នុងការអនុវត្ដពិតៗជាក់ស្ដែង ដោយ មិនប្រេីលុយ រឺ អាង ឪពុកម្ដាុយអោយជួយ ចុះបេីគាត់ធ្វេីបានល្អជាងកូន អ្នកមាន ទៅវិញ តេីបែរជាអ្នក មានសម្ថតភាព អន់ជាងគាត់ ទៅវិញ តេីអ្នក មានមុខ សុំទោសគាត់វិញទេ? មនុស្សណា កុំមេីលសំបកក្រៅ”,”លោកគ្រូពេទ្យគាត់មានតំម្លៃ ប្រាជ្ញាមិនអាស្រ័យទៅលើសំភារះនិយមឡូយឆាយ ទាន់សម័យនោះទេ គឺវាអាស្រ័យទៅលើគុណធម៍ ចិត្ដមេតា្ដធម៍ចំពោះជនគ្រប់រូបដែលត្រូវការគាត់មើលថែព្យាបាល៕

Leave a Reply

Your email address will not be published. Required fields are marked *