ខឹងពេទ្យមកវះកាត់កូនយឺតពេលពេក អ្នកមីងម្នាក់ថាឲ្យគ្មានសំចៃម៉ាត់ដល់ពេលដឹងរឿងពិតរបស់លោកគ្រូពេទ្យហើយស្តាយក្រោយក៏ហួសពេល…

ក្រោយពេលមានទូរសព្ទពីមន្ទីពេលវះកាត់ជាបន្ទាន់មួយលោកគ្រូពេទ្យ ជំនាញ ម្នាក់ បាន រួសរាន់ មកកាន់ ម ន្ទីរ ពេទ្យសឹងតែផ្លាស់សំលៀកបំពាក់មិនចង់ទាន់ ហើយពេលមកដល់ក៏ប្រញាប់ប្រញាល់ ចូល ទៅកាន់ បន្ទ ប់ វះកាត់ ។ គាត់បានគិតថានារីម្នាក់ដែលដើរវទៅ ដើរ មក នៅក្នុង សាល វះកាត់នោះគឺគាត់បានគិតថាជាម្តាយក្មេងរងគ្រោះ មើលទៅគាត់រង់ចាំ គ្រូពេទ្យ យ៉ាង អន្ទះសា។

ខណ:ពេលដែលនាងបាន ឃើញ គ្រូពេទ្យ ភ្លាមនាងបានស្រែកយ៉ាងកំហឹងថា៖” ធ្វើជាគ្រូពេទ្យយ៉ាងម៉េចគ្មានទំនួលខុសត្រូវសោះ ហេតុអីទើបតែមកដល់?លោកមានដឹងទេថាអ្នកដែលរងចាំចិត្តអន្ទះសារយ៉ាងណា? គ្រូពេទ្យ បាន ញញឹម និង និយាយ យ៉ាង សុភាពទាំងក្នុងចិត្តពោពេញទៅដោយបញ្ហា ថា ៖ ” សុំទោស … ព្រោះថាមុននឹងខ្ញុំមិន បាននៅ ម ន្ទីរ ពេទ្យទេ បន្ទាប់ពី គេ តេ ហៅ ខ្ញុំភ្លាមខ្ញុំព្យាយាមមកហើយ… សូម អ្នកមីងស្ងប់អារម្មណ៍ទៅ កូនមីងមិនអីនោះទេបើមីងមិនស្ងប់ស្តាត់វាធ្វើអោយបែកអារម្មណ៍ខ្ញុំធ្វើការមិនកើតទេ ” ។ លោកនិយាយបែបនេះព្រោះយល់ថាទឹកចិត្តម្តាយដែលស្រលាញ់កូនខ្លាំង។ ចំណែកឯម្តាយក្មេងប្រុសរងគ្រោះបាននិយាយបន្តថា” លោកឲ្យខ្ញុំស្ងប់អារម្មណ៍យ៉ាងមិចបើនេះគឺជាកូនខ្ញុំណា លោកចេះនិយាយពាក្យនេះទៅកើត បើ ឥឡូវ នេះ អ្នកដែលរងចាំគ្រូពេទ្យយ៉ាងអន្ទះសាជា កូន របស់ លោក វិញ តើ លោក ស្ងប់ចិត្ត បានទេ ? លោកសាកយកចិត្តលោកដាក់ក្នុងចិត្តខ្ញុំមើល ថាបើ កូន ប្រុស លោក ស្លាប់ ពេល កំពុង រង់ចាំ ពេទ្យ វះកាត់ តើ លោក មាន អារម្មណ៍ ម៉េច ??ហើយលោកស្ងប់ចិត្តដូចអ្វីដែលលោកនិយាយថាឲ្យខ្ញុំបានទេ”

ក្រោយពីគាត់បាននិយា យទាំង កំ ហឹ ង ។ គ្រូពេទ្យនៅតែញញឹមទាំងដែលក្នុងចិត្តសឹងតែយំ ហើយ ឆ្លើយតប ថា ៖ ” យើង នឹង ព្យាយាម ឲ្យ អស់ពី សមត្ថភាព ហើយមីងក៏គួរតែបួងសួងដល់កូនរបស់មីងឲ្យរួចផុតពីទុកនោះផង ” ។ ម្តាយក្មេងរងគ្រោះបានបន្តថា៖ បើកូនខ្ញុំមានគ្រោះថ្នាក់គឺដោយសាររងចាំ គ្រូពេទ្យមកយឺតនេះតែម្តង។ លោកគ្រូពេទ្យមិនតំអង់យូក៏ចូលទៅបន្ទប់វះកាត់ព្រោះខ្លាចមិនអាចសង្គ្រោះបាន។ ក្រោយពេលវះកាត់រួចហើយគ្រូពេទ្យ បាន ចេញ ក្រៅ បន្ទ ប់ វះកាត់ ទាំង សប្បាយចិត្ត … ព្រោះគាត់ដឹងថាកូននោះរួចផុតពីគ្រោះថ្នាក់ហើយ។ហើយលោកគ្រូពេទ្យបាននិយាយថា “ អរគុណ ព្រះ ជា ម្ចាស់ ! កូន ប្រុស អ្នកមីង បាន រួច ពីគ្រោះចង្រៃនេះ ហើយ !” ។ ព្រោះតែលោកគ្រូពេទ្យប្រញាប់ទៅបុណ្យសពកូនរបស់លោកដែលបានស្លាប់ទើបមិន រង់ចាំ ការឆ្លើយតប រាល់សំនួរដែលម្តាយក្មេងចង់សួរក្រោយពីវះកាត់ ព្រម ទាំង និយាយថា ៖ ” បើ លោក មាន សំនួរ អី សួរ គិលានុបដ្ឋាកា ទៅ ” ។ ទើបធ្វើឲ្យម្តាយក្មេងប្រុសចោទប្រកាន់លោកម្តងទៀតថា៖“ អីក៏សម្បើមម្លេសគ្រូពេទ្យនេះ គ្រាន់តែ ចាំឯងសួរពីអាការៈកូនប្រុសថាយ៉ាងមិចហើយក៏មិនបាន ” គាត់និយាយបែបនេះគឺគ្រូពេទ្យដែលវះកាត់នោះមិនបាននៅទីនោះទេគឺនៅតែ គិលានុបដ្ឋាកាតែប៉ុណ្ណោះ។តែដោយសាអំពើល្អដែលគ្រូពេទ្យបានធ្វើទើបធ្វើឲ្យ គិលានុបដ្ឋាកា បាន ឆ្លើយតប នឹង ម្តាយក្មេងប្រុស ទាំង ទឹកភ្នែក ហូរជោគថ្ពាល់ ថា ៖ ” កូន គាត់ ស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាច រណ៍កាល ពី ម្សិល មិ ញព្រោះថាគ្មានឡានពេទ្យមកយកទាន់ពេល ច្បាស់ណាស់ខ្ញុំគិតថាលោកគ្រូពេទ្យមិនចង់ឲ្យកូនរបស់អ្នកមីងអកុសលដូចជាកូនរបស់គាត់ ទើបគាតខំស្រវ៉េស្រវ៉ាមកទាំងដែលនៅផ្ទះមានបុណ្យសពរបស់កូនប្រុសខ្លួនឯង …ហើយពេលដែលពួគយើងតេទៅគាត់ដើម្បីឲ្យមកវះកាត់ឲ្យកូនអ្នកមីងគឺ

គាត់ កំពុង នៅ កន្លែង ប ញ្ចុះ សព កូនរបស់គាត់ទើបធ្វើឲ្យមកមិនចង់ទាន់ ។ ហើយពេលនេះបន្ទាប់ពី ជួយសង្គ្រោះ ជីវិត កូន របស់ អ្នកមីង រួច គាត់ ក៏ ប្រញាប់ ទៅ វិញ ដើម្បី ចូលរួម ពិធី ប ញ្ចុះ សព កូនប្រុសរបស់គាត់ឲ្យ បាន រួចរាល់ “។ អ្នកមីងសាកគិតមើលថាតើអ្នកមីងស្តីបន្ទោសឲ្យគាត់ខុសឬក៏ត្រូវ។

អត្ថ ន័យ បង្កប់ ៖ ពេលខ្លះអ្នកអាចនឹងគិតខុសទាំងដែលអ្នកមិនបានដឹងច្បាស់ហើយក៏ចេះតែថាៗឲ្យរួចពីមាត់ សំដីរបស់អ្នកអាចប៉ះពាល់ដល់អារម្មណ៍គេ ពេលខ្លះគេមិននិយាយក៏មិនមែនមានន័យថាគេមិនឈឺនោះទេ។ គ្មានអ្នកណាផ្គាប់ចិត្តអ្នកត្រូវទេ សម្បីតែយើងខ្លួនឯងពេលខ្លះមិនចង់យល់ពីចិត្តខ្លួនផង។ដូច្នេះគួរយកចិត្តយើងដាក់ក្នុងចិត្តគេខ្លះផង។ សៀវភៅមួយក្បាល់បើអ្នកអានតែចំណងជើងប្រាកដណាស់អ្នកនឹងមិនដឹងពីខ្លឹមសារនឹងអត្តន័យបានទេ បើអ្នកចង់យល់ពីខ្លឹមសារនឹងអត្តន័យទាល់តែអ្នកអានសាច់រឿងឲ្យចប់។ (កែសម្រួលដោយ ស្រីពេជ្រ)

Leave a Reply

Your email address will not be published. Required fields are marked *