តោះមកស្គាល់ពីក្រុមហ៊ុនយក្សផ្គត់ផ្គង់សេវាកម្មអុីនធើណេត WIFI នៅកម្ពុជាថាអស្ចារ្យយ់ាងណា…

ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយដែលភ្ចាប់ប្រព័ន្ធ WIFI ដើម្បីទទួលបាននូវសេវាកម្មអុីនធើណេតព្រោះថាសេវាអុីនធើណេតចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់មនុស្សមួយចំនួនធំនាពេលបច្ចុប្បន្នក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកសម្រាប់បំពេញការងារឬធ្វើអាជីវកម្មអនឡាញផ្សេងៗ​ ជាពិសេសនៅក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩នេះតែម្ដង​ សេវាកម្មអុីនធើណេតកាន់តែមានភាពចាំបាច់មួយកម្រិតទៀតសម្រាប់អ្នកធ្វើការនៅតាមផ្ទះដែលអនុវត្តន៏ទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល

ទន្ទឹមនិងនេះ គួរអោយដឹងផងដែរថានៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធើណេត​ WiFi សរុបទាំងអស់មានចំនួន ៣៦ ក្រុមហ៊ុននិងមានចំនួនអ្នកប្រើប្រាស់សេវាកម្មនេះប្រមាណជាង ២០មុឺននាក់ នៅទូទាំងប្រទេស។​ ក្នុងនោះផងដែរយោងតាមការស្ទាបស្ទង់បង្ហាញអោយឃើញថាចំនួនអ្នកប្រើប្រាស់សរុបទាំង ៣៦ ក្រុមហ៊ុនមានរហូតទៅដល់ ៥២% ដែលជាអ្នកប្រើប្រាស់សេវាកម្មអុីនធើណេតរបស់មិត្តហ្វូន នឹង ៤៨%ទៀតជាចំនួនអ្នកប្រើប្រាស់របស់ក្រុមហ៊ុនដទៃទៀតនៃចំនួនសរុប។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុនទាំង ៣៦ នៅក្នុងប្រទេសកម្ពុជាបានបំពេញ​កាតព្វកិច្ច​របស់ខ្លួនយ៉ាងល្អដើម្បីបំរើសេវាកម្មយ៉ាងល្អឥតខ្ចោះដល់ប្រជាជនកម្ពុជា។​ នៅក្នុុងនោះផងដែរការផ្ដល់សេវាកម្មគ្របដណ្ដប់ទូទាំង ២៥ ខេត្តក្រុងនៃប្រទេសកម្ពុជានិងការផ្ដល់ទំនុកចិត្តនៅក្នុងការប្រើប្រាស់របស់អតិថិជនដែលជាកត្តាមួយដែលធ្វើអោយក្រុមហ៊ុនមិត្តហ្វូនមានសេវាកម្មដែលឈានមុខគេនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *