សាឡាត់ ស្រីឡាង៖ រាត្រីសួស្ដីណាបង បងអាចសំរាកបានហេីយ RIP

កាលពីកន្លងទៅថ្មីៗនេះ ប្រិយមិត្តជាច្រើនប្រហែលជាបានដឹងខ្លះៗហើយមើលទៅពីស្ថានភាពរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ដែលត្រូវជាបងប្រុស សាឡាត់ ស្រីឡាង បានកើតជំងឺមហារីកដំណាក់កាលដំបូង (មហារីកដុំសាច់) គាត់ចេះតែចុកទ្រូង​ ហេីយសាច់កន្លែងទ្រូងនឹងកាន់តែរីក។

ក្នុងនោះ លោក តាំង គីមឡេង ក៏ធ្លាប់បានបញ្ជាក់ពីស្ថានភាពជំងឺមួយនេះផងដែរថា “បងប្រុសខ្ញុំនឹកស្មានអត់ដល់ហេីយក៏មិនជឿថារឿងនេះកេីតលេីបងទេ បងប្រុសតែងតែបង្កេីតនៅវីដេអូសេីចជាច្រេីនអោយមហាជនបានឃេីញហេីយបងក៏មិនដែលធ្វេីអ្វីឲ្យប៉ះពាល់សង្គមទៀត….តែពេលនេះបងប្រុសកំពុងត្រូវការអ្នកទាំងអស់គ្នាជួយដោយបងប្រុសមានបានកេីតនៅជំងឺមហារីកដំណាក់កាលដំបូងដែលបងប្រុសស្រកគីឡូស្ទេីរតែមិនជឿ….សុំជួយបងប្រុសម្នាក់បន្តិចៗបានទេខ្ញុំបាទសុំចិត្តព្រោះគាត់ពិតជាត្រូវការបន្ទាន់ខ្លាំងណាស់ដោយគាត់មានតែម្តាយម្នាក់ទៀត។ លេខ​ ABAខ្ញុំ​ 000238938 លេខទូរស័ព្ទ​ 070660088។ អ្នកទាំងអស់គ្នាអាចវាយវីដេអូថា​ ងួន កែវពេជ្រពិសិដ្ឋ បងៗនិងឃេីញគាត់”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញ សាឡាត់ ស្រីឡាង បានបង្ហោះសារដ៏សោកសៅមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “រាត្រីសួស្ដីណាបងបងអាចសំរាកបានហេីយ RIP”។ ស្រីឡាង ក៏បានបញ្ជាក់បន្ថែមទៀតថា “ពិធីបុណ្យរៀបចំធ្វេីនៅវត្តសំបួរមាស​ ហួសស្ពានដែក ចំការដូង 069661014″។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនសម្តែងអារម្មណ៍សោកស្តាយជាខ្លាំង ព្រមទាំងបានភ្ជាប់សារចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *