រកឃើញហើយ សាកសពក្មេងអាយុ ២ឆ្នាំ ដែលជិះម៉ូតូជាមួយម្តាយហើយរអិលលើស្ពាន ហើយខ្ទាតកូនចូលទន្លេបាត់កាល…

មានហេតុការណ៍គួរឱ្យស្លុតចិត្តមួយបានកើតឡើង នៅគ្រាដែលអ្នកម្ដាយបានជិះម៉ូតូឌុបកូនប្រុស អាយុ២ឆ្នាំ នៅលើស្ពានឆ្លងទន្លេ ប៉ុន្តែអកុសលបានរអិលកង់ធ្លាក់កូនតូចចូលទន្លេបាត់ ចំណែកម្ដាយយំស្ទើរគាំងបេះដូង។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា នៅចំណុចស្ពានកំពុងសាងសង់ឆ្លងពីសង្កាត់សិត្បូ ទៅសង្កាត់កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលបានឱ្យដឹងថា ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

នៅថ្ងៃកើតហេតុខាងលើ ម្តាយរបស់ក្មេងរងគ្រោះបានជិះម៉ូតូឌុបកូន ពីផ្ទះឆ្លងស្ពានទៅសង្កាត់កោះអន្លង់ចិន ដើម្បីយកបាយទៅឱ្យតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបឱ្យ។ ពេលធ្វើដំណើរដល់ពាក់ កណ្តាលស្ពាន ម៉ូតូក៏បានរអិលដួល ទើបបណ្តាលឱ្យក្មេងរងគ្រោះខ្ទាតធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តង៕

ដោយឡែកនៅម៉ោងប្រហែល៥ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សាកសពក្មេងខាងលើត្រូវបានរកឃើញហើយ និងប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ការធ្វើបុណ្យតាមប្រពៃណី។


ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *