មិនសរសើរមិនបានទេ ទាហានជើងចាស់ បច្ចុប្បន្នអាយុ ១០០ឆ្នាំម្នាក់ បា​នបរិច្ចាគប្រាក់ជាង ៤០ លានដុល្លា សម្រាប់សេវាសុខភាព

(បរទេស)៖ នៅថ្ងែទី២០,ខែឧសភា,ឆ្នាំ២០២០នេះ បើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNN បានអោយដឹងថា៖ លោកតា Tom ដែលជាទាហានជើងចាស់ បច្ចុប្បន្នមានអាយុ១០០ឆ្នាំ បានបរិច្ចាគប្រាក់ចំនួន ៣៣លានផោន (៤០.៤ លានដុល្លាអាមេរិច) សម្រាប់សេវាសុខភាពចក្រភពអង់គ្លេស។

ចំពោះការបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធប់នេះដែរ ក៏ត្រូវបានលោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានស្នើរទៅ ព្រះមហាក្សត្រី Elizabeth សំរាប់ផ្ដល់កិត្តិយសពីសេសមួយជូ​នលោតតាចិត្តធម៍រូបនេះផងដែរ។

លោកតា Tom ដែលជាទាហានជើងចាស់មួយរូបក្នុងសម័យសង្គ្រា.មលោកលើកទី២ បានធ្វើពិធីខួបកំណើត គម្រប់១០០ឆ្នាំ របស់ខ្លួនកាលពីខែមេសាកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *