សូមប្រយត្ន័និងចំណាំមុខទុក ! បុរសម្នាកស្រែកយំ រត់ចេញពីមន្ទីរពេទ្យ គឺជាជនឆបោក…

(ភ្នំពេញ)៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់បានអះអាងថាខ្លួនមានជំងឺពោះវៀនដុះខ្នែង ហើយរត់ចេញពីមន្ទីរពេទ្យ ព្រោះតែក្រុមគ្រូពេទ្យអត់មើលគេ ដោយសាររូបគេក្រីក្រគ្មានលុយបង់ថ្លៃពេទ្យ ហើយពេលនោះ បុរសរូបនោះ បានមកអង្គុយយំសោក នៅតាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចក្បែរនឹងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើឲ្យពលរដ្ឋនៅទីនោះមានចិត្តអាណិតបានប្រមូលលុយបានជិត២០ម៉ឺនរៀល ដើម្បីយកទៅព្យាបាលជំងឺតែដឹងអី! បុរសរូបនោះគឺជាជនឆបោកសោះ ដោយបានសុំចុះពីរថយន្តសង្គ្រោះនៅតាមផ្លូវ ហើយរួចគេចខ្លួនបាត់ស្រមោល។

បុរសជើងល្អរូបនោះ បានប្រាប់គេថា រូបគេឈ្មោះ អួក វិចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្ននៅក្បែរនឹងឧណ្ណាលោម មានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម។ នៅកន្លែងកើតហេតុ បុរសជើងល្អរូបនោះ បានរៀបរាប់ថា រូបគាត់ឈឺពោះវៀនដុះខ្នែងនេះជាយូរមកហើយ ប៉ុន្តែគ្មានលុយព្យាបាលនោះទេ រហូតដល់ថ្ងៃកើតហេតុនោះ ពោះវៀនដុះខ្នែងរបស់គាត់បានរើឡើងខ្លាំង ទើបរូបគេធ្វើដំណើរទៅមន្ទីរពេទ្យ តែដោយសាររូបគេលុយ គ្រូពេទ្យបានទុករូបគាត់ចោល ធ្វើឲ្យរូបគេទ្រាំលែងក៏រត់ចេញមកក្រៅទាំងចុកចាប់យកដៃឱបពោះ និងស្រែកឱ្យយគេជួយ។

ពលរដ្ឋនៅទីនោះ ឃើញពិបាកភ្នែកពេក បានប្រមូលលុយគ្នាបានជិត២០ម៉ឺនរៀល ឲ្យទៅបុរសរូបនោះ។ ក្នុងពេលនោះដែរ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចតុមុខ បានចុះមកអន្តរាគមន៍ រួចទាក់ទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹកយកបុរសនេះទៅព្យាបាល តែពលដល់ពាក្យកណ្តាលផ្លូវ ស្រាប់តែបុរសជើងល្អរូបនោះបានសុំចុះពីរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតហើយរត់គេចខ្លួនបាត់ស្រមោលទើបគេដឹងថាបុរសរូបនេះជាជនឆបោកសោះ៕

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *