ទីបំផុត នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ត្រូវបានសម្ដេចក្រឡាហោម ស ខេង បញ្ចប់ពីមុខតំណែងជាផ្លូវការណ៍

នៅថ្ងៃទី២១ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាស បញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និង ប្រមា ថ ពាក្យសំដីធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំលោក សុខ លូ។

តាមរយៈប្រកាសនោះ បានកំណត់ឲ្យលោកវរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី។

គួររំលឹកផងដែរថា កាលពីលោកពីវេលាម៉ោង ៩ និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានផឹកស្រាស្ររឹងជោគជាំ រួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែក ជេ រ និងប្រមា ថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំងកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

ករណីនេះធ្វើឲ្យមហាជនមានការហួសចិត្ត ក៏ដូចជាភ្ងាក់ផ្អើល ដោយសារតែស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និង រូបលោកជាមន្ត្រីជំនាញមួយរូបក្នុងការិយាល័យចរាចរផ្លូវគោក នៃស្នការដ្ឋាននគរបាលខេត្តកំពង់ធំ ទៀតសោត បែរជាបំពានច្បាប់បើកបរទាំងស្រ វឹ ង និងប្រមាថថ្នាក់ដឹកនាំខេត្ត បែបនេះទៅវិញ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *