អ្នករួមដំណើរលើយន្តហោះទាំង៦២នាក់ ជាមួយបុរសជនជាតិខ្មែរដែលរកឃើញជំងឺកូវីដ១៩ ត្រូវបានយកដាក់ដាច់ដោយឡែកនៅសណ្ឋាគារមួយនៅភ្នំពេញភ្លាមៗ ដើម្បីតាមដានសុខភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ថ្មី មួយនាក់ នៅថ្ងៃទី២១ខែឧសភានេះ ករណីថ្មីនេះ ជាបុរសជនជាតិខ្មែរ មានអាយុ២៦ឆ្នាំ មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត ទើបវិលត្រលប់ពីប្រទេសហ្វីលីពីន នៅថ្ងៃទី២០ ខែឧសភា ។

បុរសរូបនោះជាអ្នកដំណើរទើបត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះពីសាធារណៈរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង២២ និង០០នាទី។ សេចក្ដីប្រកាសរបស់ក្រសួងបញ្ជាក់ថា អ្នកដំណើររួមជាមួយបុរសខ្មែរលើយន្តហោះចំនួន ៦២ នាក់ផ្សេងទៀត ត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពបន្ត។ អ្នកដំណើរទាំង៦២នាក់នោះ ត្រូវបានយកសំណាកធ្វើការពិនិត្យ លទ្ធផលឃើញថាមានវិជ្ជមានកូវីដ១៩តែបុរសជនជាតិខ្មែរខាងលើតែម្នាក់ប៉ុណ្ណោះ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *