ត្រៀមៗ គ្រូចិនសែថា សំរាប់អ្នករៀបការដែលមាន ឆ្នំា៦ក្នុងពេលផ្សំដំនេក ដាច់ខាតត្រូវផ្សំដំណេកមុនម៉ោង១១ ប្រយ័ត្ន…..
បើតាមការគន់គូររបស់គ្រូចិនសែ លោកតា កុក ឡុង ប្រាប់ថាឆ្នាំដែលត្រូវផ្សំដំណេកមុនម៉ោង ១១យប់មានដូចជា ខាល ថោះ មមី មមែ ច កុរ ទោះក្នុងយប់នោះប្ដីឈឺ ឬអ្នកណាឈឺក៏ដោយត្រូវតែផ្សំដំណេកកុំឱ្យខកខាន។ លោកតា និយាយថា ក្នុងរាត្រីផ្សំដំណេកបើតាមប្រពៃណីចិន គេប្រយ័ត្នណាស់ដាច់ខាតកុំអោយលើសម៉ោង១១យប់ព្រោះខ្លាចជួបរឿងស៊យ។
គ្រូចិនសែនៅ ស៊ិនសែហោរាបកប្រែ ឯកសារខ្មែរចិន ចិនខ្មែរ បានប្រាប់ទៀតថា ប្រសិនបើប្ដីប្រពន្ធដែលកើតក្នុងឆ្នាំទាំងនេះផ្សំដំណេកក្រោយម៉ោង ១១អាចមានរឿងមិនល្អ បើមានកូនពេលកូននោះកើតមកនឹងជួបរឿងស៊យ។ ជាពិសេស ឆ្នាំមមី មមែ ប្រសិនបើផ្សំដំណេកក្រោយម៉ោង១១ ត្រូវការពារកុំឱ្យមានកូន ប្រសិនកូននោះជាកូនប្រុសនឹងត្រូវឆុងជាមួយឪពុក។តែប្រសិនបើភ្លាត់ស្នៀតមានកូន ត្រូវយកកូននោះទៅផ្ញើជាមួយម្ដាយមីង ឬក៏ពូហើយឱ្យធ្វើម្ដាយធម៌ ឪពុកធម៌ រហូតបាន ១ឆ្នាំ ទៅ២ឆ្នាំចាំយកមកចិញ្ចឹមវិញ។មូលហេតុនេះដោយសារតាមក្បួនតម្រាចិន កូនទីមួយគេមិនឱ្យឆុងជាមួយឪពុកទេ។
លោកតា កុក ឡុង ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បើសិនជាប្ដីប្រពន្ធដែលកើតក្នុងឆ្នាំ ជូត ឆ្លូវ រោង ម្សាញ់ រកា ហើយនឹង វក អាចផ្សំដំណេកក្រោយម៉ោងតិចបាន។ គ្រូចិនសែរូបនេះបានបន្តទៀតថា បើតាមក្បួនតម្រាចិន មិនថាប្ដីប្រពន្ធកើតក្នុងឆ្នាំណាទេ ដាច់ខាតក្នុងរាត្រីដំបូងត្រូវតែក្រេបទឹកឃ្មុំជាមួយគ្នា ទោះអស់កម្លាំង ឈឺថ្កាត់យ៉ាងណាក្ដី ប្រសិនបើរាត្រីដំបូងមិនបានក្រេបទឹកឃ្មុំជាមួយគ្នាទេ ចិនចាត់ទុកថាស៊យ៕