វាចារពិតរបស់មេឆ្នោត ធ្វើអោយអ្នកលេងឆ្នោតស្ទើរក្អួតឈាមគ្រប់ៗគ្នា…

យើងដឹងហើយថាល្បែងឆ្នោតពេលបច្ចុប្បន្នកំពុងពេញនិយមដែលមានពលរដ្ឋម្នាក់ៗសុទ្ធតែធ្លាប់ចាក់ឆ្នោតដែលចំណាយលុយរាល់ម៉ឺនក្នុងមួយថ្ងៃៗ ដែលសរុបទូទាំងប្រទេសគឺរ៉ាប់មិនអស់ទេ។ នេះជាហេតុមួយដែលនាំអោយពលរដ្ឋធ្លាក់ខ្លួនក្រីក្រដោយមិនដឹងខ្លួន។ តើជាកំហុសអ្នកណា?ហើយរឿងដែលនឹកស្មានមិនដល់នោះគឺអ្នកលេងឆ្នោតក្ររកបាយស៊ីគ្មាន មេឆ្នោតមានកប់ពពកលុយចាយមិនអស់។

សូម្បីមេឆ្នោតនៅប្រទេសថៃម្នាក់ ផ្ញើរសារថ្លែងអំណរគុណដល់អ្នកលេងឆ្នោតទាំងអស់ដែលតែងតែគាំទ្រនិងចូលរួមលេងឆ្នោតមិនដែលខាន ។ហើយគាត់ថែមទាំងសំណូមពរឲ្យអ្នកលេងឆ្នោតទាំងអស់ សូមបន្តចូលរួមលេងឆ្នោតនិង គាំទ្រការលេងឆ្នោតជាបន្តទៅទៀតផងដែរ ។ផ្ទុយទៅវិញយើងមើលក្នុងរូបស្ទើរតែក្អួតឈាម ព្រោះលុយរ៉ាប់លានដុល្លាផ្ទះ ឡានសុទ្ធតែទទួលពីអាជីវកម្មឆ្នោត។
ជាចុងក្រោយយើងគួរតែយល់ ប្រសិនបើមានពលរដ្ឋ១ពាន់នាក់ចាក់ឆ្នោត គេសងវិញតែ៦០ភាគរយមកវិញទេ ចុះ៤០ភាគរយទៀត ចុះបើចាក់រាល់ថ្ងៃអ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់ប្រហែលសុទ្ធតែក្រដូចគ្នាទេមើលទៅ។ បើសិនអាចគួរបញ្ឍប់ល្បែងមួយនេះទៅ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *