មិនមានអ្នកនៅមានជិវិតឡើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះប៉ាគីស្ថាន ដែកផ្ទុកមនុស្សចំនួន ១០៧នាក់
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលមានផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់លើតំបន់លំនៅដ្ឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស នាល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
បើតាមព័ត៌មានចុងក្រោយ អ្នកដំណើរ រួមទាំងអ្នកបម្រើការលើយន្តហោះ បានបាត់បង់អាយុជីវិតទាំងអស់។ ចៅហ្វាយក្រុងការ៉ាជី ដែលបានទៅកាន់កន្លែងធ្លាក់យន្តហោះ បាននិយាយថា មិនមានមនុស្សនៅក្នុងយន្តហោះណាម្នាក់នៅមានជីវិតទេ។
សាក្សីបាននិយាយថា យន្តហោះAirbus A320 ទំនងជាព្យាយាមចុះចតពីរទៅបីដង មុនពេលវាធ្លាក់ចូលតំបន់ប្រជាជនរស់នៅ ជិតអាកាសយានដ្ឋានអន្តរជាតិ ជីនណា។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់មានការបញ្ជាក់ថាមកពីមូលហេតុអ្វីឡើយ។
ប្រភព៖ thmeyload