អ្នកទិញរថយន្តតៗគ្នារកម្ចាស់ដើមមិនឃើញ ហើយចង់ផ្ទេរដាក់ឈ្មោះកម្មសិទ្ធិខ្លួនឯង សូមប្រញ៉ាប់ទៅដាក់ពាក្យស្នើសុំ បញ្ចប់ត្រឹមថ្ងៃទី…

តាមរយៈទំព័រហ្វេសបុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែឧសភានេះ បានឲ្យដឹងថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *