មិនធម្មតាមែន! ស្ដ្រីខ្មែរដំបូងគេម្នាក់នេះ ដណ្តើមបានលេខ១ ដោយឈ្នះការប្រណាំងឡាន
នេះពិតជាកម្រណាស់ ដែលនារីខ្មែរជាអ្នកប្រណាំងឡាន ដែលកីឡាការិនី សេង សុជាតា ជាការីបើកបរ របស់រថយន្តមួយគ្រឿង ដែលបានចូលរួម ក្នុងការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ។
គួររំលឹកផងដែរថា កីឡាការិនី សេង សុជាតា ធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្តអន្តរជាតិ «Asia Cross Country Rally 2018» ម្តងរួចមកហើយ។ ហើយបានប្រណាំងឆ្លងពីថៃ មក កម្ពុជា ក្នុងវិញ្ញាសារប្រភេទរថយន្តប្រើសាំងដោយទទួលបានចំណាត់ថ្នាក់លេខ១ទៀតផង។
គួរជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 កន្លងទៅ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣ ប្រចាំតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីខេត្តប្រាជិនបុរី ប្រទេសថៃ នាថ្ងៃទី១៣ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ៕
ប្រភព៖ cambo-fresh